Trending now

អាណិកជនវៀតណាមនៅប្រទេសឡាវ ជួយប្រជាជនខេត្ត Savannakhet ជំនះពុះពារផលវិបាកដោយសារគ្រោះទឹកជំនន់

11:06 | 28/10/2020

នារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីវៀងច័ន្ទន៍ លោក Nguyen Ba Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឡាវ បានផ្តល់ជូនថវិកាក្នុងទឹកប្រាក់ ៥០ លានគីប ដល់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ ដែលជាថវិកានេះត្រូវបានប្រមូលដោយអាណិកជនវៀតណាមក្នុងបំណងជួយឧបត្ថម្ភប្រជាជនខេត្ត Savannakhet ជំនះពុះពារផលវិបាកដោយសារគ្រោះទឹកជំនន់។

លោក Nguyen Ba Hung បានឲ្យដឹងថា បន្ទាប់ពីប៉ុន្មានថ្ងៃបំផុសកម្មវិធីរៃអង្គាស អាណិកជនវៀតណាមទទួលបានថវិកាក្នុងទឹកប្រាក់ ១៥០ លានគីប។ សហគមន៍ជនជាតិវៀតណាម នៅប្រទេសឡាវ នឹងផ្តល់ថវិកា ១០០ លានគីប ដែលនៅសល់ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀតដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៃស្រុកចំនួន ៨ នៅខេត្ត Savannakhet ។

អាណិកជនវៀតណាមនៅប្រទេសឡាវបានផ្តល់ជំនួយ ៥០ លានគីប ដល់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ (រូបថត៖ vovworld.vn)

លោក Padeumphone Sonthany អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដោយតែងតែរួមដំណើរជាមួយប្រជាជនឡាវនៅក្នុងគ្រប់កាលៈទេសៈទោះបីខ្លួនឯងកំពុងរងគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរជាងប្រទេសឡាវក៏ដោយ./._

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR