Trending now

ជំនួបប្រាស្រ័យរវាងយុវជននៃប្រទេសឥណ្ឌូចិនទាំងបី ឆ្នាំ២០២០

11:10 | 14/10/2020

នាថ្ងៃទី១១ តុលា ខេត្ត Binh Phuoc បានសហការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ រៀបចំជំនួបប្រាស្រ័យរវាងយុវជន សិស្សានុសិស្ស និស្សិតវៀតណាម-ឡាវ-កម្ពុជា ក្រោមប្រធានបទ “យុវជននៃប្រទេសឥណ្ឌូចិនទាំងបី-ពួតដៃគ្នាការពារធម្មជាតិ និងកសាងរបៀបរស់នៅតាមបែបបៃតង ដើម្បីពិភពលោកដ៏ស្រស់ស្អាត”។

សិស្សានុសិស្ស និងនិស្សិត វៀតណាម-ឡាវ-កម្ពុជា បានទៅទស្សនានៅសួនឧទ្យានជាតិ Bu Gia Map និងលែងសត្វឲ្យទៅរស់នៅក្នុងព្រៃវិញ។ សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងបំណងរួមគ្នាកសាងរបៀបរស់នៅតាមបែបបៃតងដើម្បីពិភពលោកដ៏ស្រស់ស្អាត ព្រមទាំងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវរបស់យុវជន។

និស្សិតកម្ពុជាសម្ដែងនៅកម្មវិធី (រូបថត៖ baobinhphuoc.com.vn)

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានជូនអំណោយដ៏មានតម្លៃ ដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅវៀតណាមចំនួន ៣០ នាក់។ តាមរយៈកម្មវិធីនេះ គណៈកម្មការរៀបចំរំពឹងថា នាពេលខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសឥណ្ឌូចិនទាំងបីបន្តអភិវឌ្ឍក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" IUU៖ ខេត្តក្វាងនិញកំពុងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់
គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ