Trending now

ខេត្តជាប់ព្រំដែនចំនួន ៤ នៃប្រទេសវៀតណាមជាមួយខេត្តក្វាងស៊ី (ចិន) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

15:20 | 15/10/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - តំណាងមន្ទីរអប់រំនិងបណ្តុះបណ្តាល មេដឹកនាំមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ច នៃខេត្តជាប់ព្រំដែនទាំង ៤ នៃប្រទេសវៀតណាមនិងខេត្តក្វាងស៊ីនៃប្រទេសចិនបានផ្តោតលើការពិភាក្សានិងវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរថ្មីរវាងភាគីទាំងពីរក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល។

ខេត្តជាប់ព្រំដែនចំនួន ៤ នៃប្រទេសវៀតណាមជាមួយខេត្តក្វាងស៊ី (ចិន) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

នាព្រឹកថ្ងៃទី ១៤ ខែតុលា មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Lang Son បានរៀបចំសន្និសីទតាមអ៊ិនធរណេតស្តីពីការផ្លាស់ប្តូរការអប់រំនិងការអប់រំវិជ្ជាជីវៈ រវាងខេត្តជាប់ព្រំដែនចំនួន ៤ នៃប្រទេសវៀតណាម (រួមមាន៖ ខេត្ត Lang Son​ ខេត្ត Quang Ninh ខេត្ត Cao Bang និងខេត្ត Ha Giang) ជាមួយមន្ទីរអប់រំតំបន់ស្វយ័តជនជាតិចាងខេត្តក្វាងស៊ីប្រទេសចិន។

ក្នុងក្របខ័ណ្ឌនៃសន្និសិទនេះ ភាគីទាំងពីរបានឯកភាពនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើខ្លឹមសារមួយចំនួនស្តីពីការលើកកម្ពស់និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងការអប់រំវិជ្ជាជីវៈរវាងខេត្តជាប់ព្រំដែនទាំង ៤ នៃប្រទេសវៀតណាមនិងខេត្តក្វាងស៊ីនៃប្រទេសចិន៕


(បកប្រែដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច
ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៩ នៃ "ផ្លូវឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត"
សារព័ត៌មានឈានមុខគេក្នុងការកសាងជំនឿទុកចិត្ត និងសេចក្តីប្រាថ្នាចង់ឈានឡើង
ស្ពានតភ្ជាប់សារព័ត៌មាន ASEAN ចេញពីមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦