Trending now

ប៉ូឡូញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាម

15:19 | 17/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Hung បានដាក់ជូនសាររបស់លោកប្រធានរដ្ឋ Nguyen Phu Trong ដល់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda។

ឯកអគ្គរដ្ឋទុតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Hung បានដាក់ជូនសាររ​បស់ប្រធានរដ្ឋលោក Nguyen Phu Trong ដល់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ទទួលឯកអគ្គរដ្ឋទូត Nguyen Hung ប្រធានាធិបតីលោក Andrzej Duda បានថ្លែងអំណរគុណចំពោះការស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមចំពោះប្រជាជនប៉ូឡូញ។ ប្រធានាធិបតីប៉ូឡូញបានរំលឹកឡើងវិញនិងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ប្រកបដោយការគោរពនិងកក់ក្តៅដែលរដ្ឋនិងប្រជាជនវៀតណាមផ្ទាល់បានប្រគល់ជូនលោកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ ។ លោកបានជូនពរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេលកន្លងមក ដោយចាត់ទុកនេះគឺជាកត្តាសំខាន់ដែលរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះរូបភាពនិងជំហររបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ។

ប្រធានាធិបតីលោក Andrzej Duda បានសម្តែងការរីករាយចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៉ូឡូញក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ហើយបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍វៀតណាមសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសសាមី។ ប្រធានាធិបតីប៉ូឡូញបានបញ្ជាក់ពីគោលបំណងក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យបន្ថែមទៀតរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Nguyen Hung បានអះអាងថា ប៉ូឡូញជាដៃគូសំខាន់ៗរបស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាលខាងកើតហើយបានឱ្យដឹងថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។

ឯកអគ្គរដ្ឋទូតលោក Nguyen Hung ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីនិងរដ្ឋាភិបាលប៉ូឡូញដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅប៉ូឡូញដើម្បីធ្វើអាជីវកម្ម ជីវិភាពរស់នៅមានស្ថេរភាព និងធ្វើសមាហរណកម្មជាមួយសង្គមនៃប្រទេសសាមី។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាមដើម្បីដើរតួនាទីជាស្ពានតភ្ជាប់ដ៏ល្អ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្ពស់ថ្មីមួយសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤