Trending now

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាត AIPA លើកទី ៤១

11:35 | 03/09/2020 (បកប្រែដោយឌីណា)

យុគសម័យ -សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) តាមរយៈតាមរយៈប្រព័ន្ធវីដេអូ ដែលនឹងរៀបចំឡើងដោយប្រទេសវៀតណាម។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមសម័យប្រជុំនៃមហាសន្និបាត AIPA លើកទី ៤១ ។ (រូបថត៖ VOV)

ទទួលការអញ្ជើញរបស់លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ប្រធាន AIPA លើកទី ៤១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំប្រតិភូរដ្ឋសភានៃប្រទេសកម្ពុជាអញ្ជើញចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) តាមរយៈប្រព័ន្ធវីដេអូ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) ដែលដឹកនាំដោយប្រទេសវៀតណាមនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២០ ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ នឹងធ្វើឡើង ក្រោមប្រធានបទ“ ការទូតអន្តរសភា ដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ។ ក្នុងរយៈពេល​​នឹងរៀបចំមហាសន្និបាតនេះដែលនឹងមានកិច្ចប្រជុំរវាងគណៈកម្មាធិការជាច្រើនរបស់ AIPA ដែលអញ្ជើញចូលរួមដោយប្រធានរដ្ឋសភានិងសមាជិកគណៈប្រតិភូ។

ក្រុមប្រឹក្សាមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ត្រូវបានបង្កើតឡើង នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៧៧ ពោលគឺ ១០ ឆ្នាំបន្ទាប់ពីការបអាស៊ានត្រូវបានបង្កើតឡើង បន្ទាប់មកដាក់ឈ្មោះថាអង្គការអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPO) ។ នៅក្នុងពិធីបិទ AIPO លើកទី ២៧ ដែលបានប្រព្រឹត្តទៅនៅសេប៊ូ (នៃប្រទេសហ្វីលីពីន) នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០០៦ អង្គការអន្តរសភាអាស៊ានបានប្តូរឈ្មោះជាក្រុមប្រឹក្សាអន្តរសភានៃសមាគមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (AIPA) ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤