Trending now

វៀតណាម - រុស្ស៊ីពិភាក្សាអំពីគម្រោងវិនិយោគអាទិភាពក្នុងបរិបទនៃជំងឺរាតត្បាត COVID-19

14:18 | 01/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៣១ ខែសីហា កិច្ចប្រជុំថ្នាក់អនុប្រធានក្រុមការងារជាន់ខ្ពស់វៀតណាម - រុស្ស៊ីស្តីពីគម្រោងវិនិយោគអាទិភាពត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Hoang Quoc Vuong និងអនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ីលោក Vladimir Ilyichev។

ទដ្ឋភាពនៃកិច្ចប្រជុំនេះ

នៅក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តគម្រោងវិនិយោគរួមគ្នាក្នុងបញ្ជីអាទិភាព រួមមានការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម ការបង្កើតក្រុមហ៊ុនដំឡើងរថយន្តរួមគ្នានៅវៀតណាម និងការចូលរួមរបស់ក្រុមហ៊ុនរុស្ស៊ីក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។

ភាគីទាំងពីរក៏បានលើកឡើងពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗនិងសមត្ថភាពក្នុងការអនុវត្តគម្រោងដែលបានអនុម័ត។ ភាគីរុស្ស៊ីបានធ្វើសំណើទាក់ទងនឹងគម្រោងនានាក្នុងវិស័យព្យាបាលកាកសំណល់ ឌីជីថលនិងធានាសន្តិសុខសាធារណៈ ថាមពលអគ្គីសនីនិងការបញ្ចប់បណ្តាញបញ្ជូនថាមពល។ លោកអនុរដ្ឋមន្ត្រី Vladimir Ilyichev ក៏បានស្នើដល់សមភាគីវៀតណាមគាំទ្រដល់គំនិតផ្តួចផ្តើមអំពីការរៀបចំការប្រកួតប្រជែងគណិតវិទ្យាអូឡាំពិកតាមអនឡាញសម្រាប់សិស្សមកពីក្រុមសេដ្ឋកិច្ចរីកចំរើន (BRICS +) ដែលត្រូវបានអនុវត្តលើមូលដ្ឋានអប់រំរុស្ស៊ី UCHI.RU. យោងតាមព័ត៌មានពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី សិស្សវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងគណិតវិទ្យាអូឡាំពិកចាប់តាំងពីខែមេសាឆ្នាំ ២០២០ ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងទប់ស្កាត់នឹងវីរុស SARS-COV-2 រួមទាំងការផ្គត់ផ្គង់និងការអនុវត្តការផលិតវ៉ាក់សាំងបង្ការ COVID-19 របស់រុស្ស៊ីនៅវៀតណាម។

យោងតាមព័ត៌មានពីស្ថាប័នសមត្ថកិច្ចរុស្ស៊ី ទោះបីជាមានការរីករាលដាលនៃ COVID-19 ក៏ដោយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ពាណិជ្ជកម្មរវាងរុស្ស៊ីនិងវៀតណាមបានកើនឡើង ៤,៧% ស្មើនឹង ២,៣ ពាន់លានដុល្លារអាមេរិក។ ជាពិសេស រុស្ស៊ីបានបង្កើនការនាំចេញទៅកាន់វៀតណាមចំនួន ៤៣% (៦៨២ លានដុល្លារ) ដែលរួមមាន អាហារ គ្រឿងម៉ាស៊ីន និងលោហធាតុ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ