Trending now

សន្និសីទអន្តរជាតិស្តីពីការកសាងខ្សែព្រំដែនវៀតណាម - ឡាវនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១

14:31 | 18/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សកសាងជាតិឡាវនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំសន្និសីទអន្តរជាតិស្តីពីការកសាងព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅពេលវេលាសមស្របក្នុងឆ្នាំ២០២១។ នោះគឺជាការបញ្ជាក់របស់លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក្នុងជំនួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សកសាងជាតិឡាវ លោក Saysomphone Phomvihane នាពេលថ្មីៗនេះ។

លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក្នុងជំនួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សកសាងជាតិឡាវ លោក Saysomphone Phomvihane

យោងតាមលោក Tran Thanh Man បានឲ្យដឹងថា ការសម្របសម្រួលរៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំប៉ន់សំរាប់មន្ត្រីរណសិរ្សរកសាងជាតិឡាវ នឹងត្រូវធ្វើឡើងក្នុងពេលវេលាសមស្របបន្ទាប់ពីការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ១៩។ ដូចការរំពឹងទុកឆ្នាំ ២០២០ គឺជាឆ្នាំប្រព្រឹត្តទៅសន្និសីទប្រធានរណសិរ្សរប្រទេសទាំង ៣ កម្ពុជា - ឡាវ - វៀតណាម លោក Tran Thanh Man បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលជាមួយរណសិរ្សកម្ពុជា ដើម្បីរៀបចំសន្និសីទស្តីពីប្រធានរណសិរ្សប្រទេសទាំង ៣ តាមប្រព័ន្ធអនឡាញ ដែលគ្រោងនឹងរៀបចំឡើងក្នុងអំឡុងពេលពីខែវិច្ឆិកាឆ្នាំ២០២០ ។

ទន្ទឹមនឹងនោះរណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សរណសិរ្សកសាងជាតិឡាវ នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំសន្និសីទអន្តរជាតិ ដើម្បីកសាងខ្សែព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងពេលវេលាសមស្របនៃឆ្នាំ២០២០ផងដែរ។ ក្នុងជំនួបនេះដែរ លោក Saysomphone Phomvihane ក៏សង្កត់ធ្ងន់ថាចំណងមិត្តភាពជាប្រពៃណីឡាវ - វៀតណាមនិងសាមគ្គីភាពពិសេសគឺជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើងនៃប្រជាជនទាំងពីរ ហើយគណៈកម្មាធិការកណ្តាលរណសិរ្សកសាងជាតិឡាវ និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានពង្រឹងនិងពង្រីកឥតឈប់ឈរក្នុងការរួមចំណែកយ៉ាងធំធេងដើម្បីជំរុញទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR