Trending now

កងទ័ពកម្ពុជា ឡាវ និងវៀតណាម គ្រោងធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា

15:56 | 16/07/2020 (សរុបដោយវិច្ឆិកា)

កងទ័ពកម្ពុជា, ឡាវ និងកងទ័ពវៀតណាម គ្រោងធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៅពេលខាងមុខ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា និងធានាបានសុខសុវត្ថិភាព ចំពោះអាយុជីវិតក៏ដូចជា ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។ នេះបើយោងតាមការចេញផ្សាយ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

កងទ័ពឆ័ត្រយោងនៃកងទ័ពកម្ពុជាបានចូលរួមក្នុងសមយុទ្ធសង្គ្រោះនិងជួយសង្គ្រោះជាមួយប្រទេសវៀតណាមនៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០១៩ ។ (ប្រភព៖ TTXVN)

ភាគីពាក់ព័ន្ធ មិនទាន់បង្ហាញពេលវេលា និងទីតាំងជាក់លាក់នៅឡើយទេ ដោយគ្រាន់តែប្រុងប្រៀបរៀបចំតែប៉ុណ្ណោះ។

ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់ក្រសួងការពារប្រទេសឡាវ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណកម្មការសង្គ្រោះគ្រោះមហន្តរាយ ក.ព.ជ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈកម្លាំងជំនាញទាំងបីប្រភេទទ័ព ព្រមទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ក្នុងការធ្វេីសមយុទ្ធសង្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពកម្ពុជា, កងទ័ពឡាវ និងកងទ័ពវៀតណាម ដែលគ្រោងធ្វេីនាពេលខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ មុឹង សំផន ក៏បានភ្ជាប់ការងាររបស់គណៈកម្មការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ដែលស្របពេលរដូវវស្សាឈានចូលមកដល់ផងនោះ តាមបណ្តាលអង្គភាពជំនាញត្រូវត្រៀមគ្រប់លក្ខណ: ដេីម្បីចុះជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ នៅក្នុងរដូវវស្សា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំនោះក៏មានការអញ្ជេីញចូលរួមពីបណ្តាអង្គភាពជំនាញ កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស អង្គភាពការងារធានាភស្តុភាហិរញ្ញវត្ថុ និងបណ្តាអង្គភាពជំនាញបន្ថែមទៀតរួមមាន៖ កងពលតូចថ្មើរជើងលេខ៧០, កងពលតូចទ័ពពិសេស ឆត្រ័យោង៩១១, កងរាជអាវុធហត្ថ និងកងពលដឹកជញ្ជូនលេខ៩៩ ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួមសង្គ្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋនាពេលកន្លងមក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ