Trending now

ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកបរិចាគម៉ាសដល់វ៉ាស៊ីនតោន

12:31 | 01/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៣០ ខែមិថុនាស្ថានទូតវៀតណាមប្រចាំអាមេរិកបានរៀបចំពិធីប្រគល់ម៉ាសដល់អ្នកតំណាងនៃរដ្ឋធានីវ៉ាស៊ីនតោន។

ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកបរិចាគម៉ាសដល់វ៉ាស៊ីនតោន។​ (ប្រភព៖ baoquocte)

នៅក្នុងពិធីប្រគល់ម៉ាសលោកស្រី Hoang Thi Thanh Nga តំណាងស្ថានទូតវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍និងការគាំទ្ររបស់សាលារាជធានីចំពោះស្ថានបេសកកម្មការទូតរួមទាំងស្ថានទូតផងនាពេលកន្លងមកនេះ។

លោកស្រី Kimberly Bassett ប្រធានការិយាល័យអភិបាលក្រុងបានសម្តែងការកោតសរសើរចំពោះអំណោយរបស់ស្ថានទូតដោយលោកស្រីបានឲ្យដឹងថានឹងប្រើប្រាស់ម៉ាសប្រកបដោយប្រសិទ្ធភាព និងផ្តល់អាទិភាពដល់ប្រព័ន្ធសាលាសាធារណៈរបស់ក្រុងដើម្បីត្រៀមបើកឡើងវិញនៅឆមាសទី ១ ។

លោកស្រីបាសស្តាក៏បានសម្តែងនូវឆន្ទៈក្នុងការសហការនិងបង្កើតលក្ខខណ្ឌនានាសម្រាប់ស្ថានទូតបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងលើកកម្ពស់តួនាទីជាស្ពានរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)