Trending now

វៀតណាមកំពុងខិតខំអស់ពីកំលាំងកាយចិត្តដើម្បីសម្រួលដល់ការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន

08:58 | 13/06/2020 (សរុបដោយវិច្ឆិកា)

នាពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកឧត្តម វ៉ូ ក្វាង មិញ​ ក្នុងជំនួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាជាមួយគ្នាដើម្បីស្វែងរកវិធានការនានាសំរាប់ជំរុញចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាមក្នុងបរិបទប្រទេសទាំងពីរកំពុងមានលទ្ធផលល្អក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ជាពិសេសគឺលទ្ធភាពនៃការរៀបចំឡើងវិញនូវកិច្ចប្រជុំដ៏មានសារៈសំខាន់ពីរគឺ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ និងកិច្ចប្រជុំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី១១ ដែលកំពុងមានការខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ ក៍បានបញ្ជាក់ថា គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធរបស់វៀតណាមកំពុងខិតខំអស់ពីកំលាំងកាយចិត្តដើម្បីសម្រួលដល់ការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន។

ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ូ ក្វាង មិញ ក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង/ស្ថាប័ននិងខេត្តនានារបស់វៀតណាម ជាពិសេសគឺខេត្តតៃនិញ ក្នុងការសម្រួលជូនដល់ការវិលត្រឡប់មកវៀតណាមដើម្បីបន្តការសិក្សារបស់និស្សិតកម្ពុជា។ ឯកឧត្តម វ៉ូ ក្វាង មិញ បានមានប្រសាសន៍ថា “គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធរបស់វៀតណាមកំពុងខិតខំអស់ពីកំលាំងកាយចិត្តដើម្បីសម្រួលដល់ការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន”។

តាមព័ត៌មានពីខេត្តតៃនិញ គិតដល់ត្រឹមពេលនេះ ខេត្តកំពុងប្រញាប់ប្រញាល់បំផុតនឹងសហការដ៏ស្អិតរមួតជាមួយបណ្តាភាគីដែលមានការពាក់ព័ន្ធរបស់វៀតណាមដើម្បីរៀបចំលក្ខណៈចាំបាច់នានាសំរាប់ឆ្លើយតបទៅនឹងតម្រូវការនៃការទទួលនិស្សិត ហើយនឹងមានសេចក្តីជូនដំណឹងជាផ្លូវការអំពីពេលវេលាជាក់ស្តែងនៃការទទួលនិស្សិតកម្ពុជាវិលត្រឡប់មកមហាវិទ្យាល័យនៅវៀតណាមវិញនាពេលខ្លីខាងមុខ។

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព