Trending now

CME និង HSV ប្រគល់ជូនម៉ាស់ចំនួន ២៥ ០០០ ដល់ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង

06:25 | 03/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២ ខែមិថុនា នៅគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេស បានរៀបចំពិធីទទួលអំណោយជាសម្ភារៈបរិខាពេទ្យដែលជួយឧបត្ថម្ភដល់ប្រជាជន វៀតណាមនៅឯក្រៅប្រទេស ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ របស់ក្រុមហ៊ុនថាមពល Copper Mountain Energy (CME) និង ក្រុមហ៊ុន Hwaseung Vina LLC (HSV) ដែលប្រគល់ជូនដល់សហគមន៍ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង។

ទិដ្ឋភាពនៃពិធីនេះ

ថ្លែងមតិនៅឯពិធីនេះ អគ្គនាយកក្រុមហ៊ុនថាមពល CME លោក Bui Trung Kien បានមានប្រសាសន៍ថាដោយឃើញការលំបាកលំបិនដែលប្រជាជនកូរ៉េខាងត្បូងនិយាយជាទូទៅនិងសហគមន៍ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងជាពិសេសគឺប្រឈមនឹងការព្រួយបារម្ភអំពីរលកនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩នោះក្រុមហ៊ុនទាំងពីរបានរួមគ្នាជួយវិភាគទានម៉ាស់ចំនួន ២៥.០០០ ជូនសម្រាប់ សហគមន៍ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងដោយមានក្តីសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានសុវត្ថិភាពនិងជំនះពុះពារ លើរាល់លំបាកទាំងនេះនាពេលឆាប់ៗនេះផងដែរ។

ទន្ទឹមនឹងនេះដែរតំណាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនិងសហគមន៍ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង លោក Nguyen Hanh Nam បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ ក្រុមហ៊ុន CME និង Hwaseung Vina LLC សម្រាប់ប្រជាជនវៀតណាមនៅឯបរទេស។ នេះពិតជាកាយវិការដ៏ថ្លៃថ្នូដែលមានសារៈសំខាន់សម្រាប់ជនជាតិវៀតណាមនៅឯបរទេសក្នុងស្ថានភាពនៃជំងឺរាតត្បាតកំពុងស្ថិតនៅដំណាក់កាលដ៏ខ្ពស់បំផុត៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR