យុគសម័យ - ក្នុងរយៈពេលពីរខែកន្លងមកនេះ ម្ចាស់ភោជនីយដ្ឋានវៀតណាម នៅរដ្ឋ California ជួយគាំទ្រម្ហូបអាហារក្តៅ ៗ រាប់ពាន់ឈុត ជូនដល់ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកា នៅបណ្តាមន្ទីរពេទ្យជួរមុខ ប្រឆាំងនឹងជំងឺ COVID-19។
យោងតាមព័ត៌មានពីសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ភោជនីយដ្ឋានរបស់ជនជាតិវៀតណាមជាច្រើន នៅតំបន់ Silicon Valley បានប្រមូលផ្តុំម្ហូបអាហាររាប់ពាន់ឈុតជូនដល់គ្រូពេទ្យប្រឆាំងនឹងជំងឺ COVID-19 និងបុគ្គលិកសុខាភិបាលជួរមុខនៅបណ្តាមន្ទីរពេទ្យក្នុងតំបន់។
លោកស្រី Phan Tieu Van ជាអ្នកលក់ដំបូងបានចូលរួមជាមួយមិត្តភក្តិស្ម័គ្រចិត្តរបស់គាត់ ដើម្បីបរិច្ចាគបរិក្ខាពេទ្យជាច្រើនដូចជា ម៉ាស់ ទឹកលាងដៃដល់មន្ទីរពេទ្យក្នុងតំបន់។ ប៉ុន្តែបន្ទាប់ពីនោះគាត់បានបន្តការជួយគាំទ្រពួកគេ ដោយប្រគល់ម្ហូបអាហារថ្ងៃត្រង់ រួមមាន៖សាច់គោធ្វើតាមបែបវៀតណាម បាយមាន់ ... ព្រោះលោកស្រីដឹងថាគ្រូពេទ្យ ក្នុងអំឡុងពេលនេះពិបាកនឹងមានម្ហូបអាហារក្តៅនិងឆ្ងាញ់ណាស់ បន្ទាប់ពីរយៈពេលធ្វើការនឿយហត់និងធ្វើការថែមម៉ោង។
លោកស្រី Phan Tieu Van (អាវពណ៌ផ្កាឈូក) បានថតរូបជាមួយបុគ្គលិកនៃមណ្ឌលសុខភាព Kaiser Permanente ក្នុងអំឡុងពេលប្រគល់ម្ហូបអាហារ។
លោកស្រី Phan Tieu Van បាននិយាយថា ម្ចាស់អាជីវកម្មវៀតណាម - ពីភោជនីយដ្ឋានរហូតដល់ហាងតែបានចាប់ផ្តើមស្វែងរកគាត់ ហើយស្ម័គ្រចិត្តបរិច្ចាក។ ដំបូងភោជនីយដ្ឋានហ្វើ Ha Noi ដែលប្រគល់ម្ហូបអាហារឥតគិតថ្លៃចំនួន ៤០០០ ឈុត ក្នុងរយៈពេល ៧ សប្តាហ៍។ អាហារនិងភេសជ្ជៈត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសុខភាព Kaiser Permanente មជ្ឈមណ្ឌលសុខភាពផ្សេងៗ ក្នុងតំបន់ មជ្ឈមណ្ឌលសុខភាព Valley មន្ទីរពេទ្យ O'Connor ...
ហាងតែនៅ San Jose ដូចជា Vampire Penguin, Teahee và Kay's Tea House បានប្រគល់ភេសជ្ជៈចំនួន ២០០០ សម្រាប់យុទ្ធនាការនេះដែរ។
ម្ចាស់ភោជនីយដ្ឋានហ្វើ Ha Noi គឺលោកស្រី Huyen 'Helen' Nguyen បាននិយាយថា បុគ្គលិកទាំងអស់នៅក្នុងភោជនីយដ្ឋាន Cupertino របស់គាត់ និងកូនស្រីរបស់គាត់នៅតែចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តនេះ។
លោកស្រីបាននិយាយថា កូនស្រីរបស់គាត់ត្រូវបានទទួលការព្យាបាលពីគ្រូពេទ្យក្នុងមន្ទីរពេទ្យក្នុងតំបន់ ពីជំងឺមហារីកតាំងពីអាយុ ១០ ខែ។ គាត់ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់គ្រូពេទ្យ ហើយតែងតែសុខចិត្តតបស្នងសងគុណដល់ពួកគេ។ នេះគឺជាពេលវេលាដ៏សមស្របសម្រាប់នគាត់ ដើម្បីបង្ហាញការដឹងគុណ។
លោកស្រី Quynh Le ដែលជាម្ចាស់ភោជនីយដ្ឋានមួយ នៅ San Jose ក៏ជាជនរងគ្រោះដោយជំងឺ Covid-19 ដែរ។នៅពេលដែលលោកស្រីត្រូវបានបង្ខំឱ្យបិទភោជនីយដ្ឋានភ្លាមៗ។ ប៉ុន្តែ បន្ទាប់ពីតែមួយសប្តាហ៍ក្រោយមក គាត់បានបើកទ្វារភោជនីយដ្ឋានឡើងវិញ ដើម្បីជួយបុគ្គលិករបស់គាត់អោយមានការងារធ្វើនិងបានស្ម័គ្រចិត្តប្រគល់ម្ហូបអាហារដល់មន្ទីរពេទ្យ។ លើសពីនេះទៀត គាត់ក៏បានប្រគល់ម្ហូបអាហារដល់ជនអនាថាតាមរយៈអង្គការជួយគាំទ្រសម្រាប់ជនអនាថានៅតំបន់ Silicon Valley ។
លោកស្រី Loan Vo គ្រូពេទ្យម្នាក់ដែលព្យាបាលរោគផ្លូវដង្ហើមម នៅមន្ទីរពេទ្យ O'Connor ក្នុងទីក្រុង San Jose និងជាអ្នកគ្រូនៅអនុមហាវិទ្យាល័យ Foothill College បានភ្ជាប់ទំនាក់ទំនងរវាងលោកស្រី Tieu Van និងបណ្តាមន្ទីរពេទ្យ ដើម្បីការបំពេញបេសកកម្មស្ម័គ្រចិត្ត ។
លោកស្រី Loan បាននិយាយថា ការទទួលបានម្ហូបអាហារស្ម័គ្រចិត្តពីភោជនីយដ្ឋានវៀតណាមនិងអ្នកសប្បុរសជនផ្សេងទៀត នៅទូទាំងតំបន់ឆ្នេរសមុទ្រដែលបានជួយគ្រូពេទ្យកាត់បន្ថយភាពអស់កម្លាំងនិងតានតឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
"នៅពេលដែលយើងទទួលបានម្ហូបអាហារទាំងនេះយើងដឹងថាសហគមន៍មានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះយើង យើងមិននៅឯកោក្នុងការប្រយុទ្ធនេះទេ" ។ លោកស្រី Loan បាននិយាយបន្ថែម។
និស្សិតនៅអនុមហាវិទ្យាល័យ Foothill College ក៏ជួយសប្បុរសជនវៀតណាមជាច្រើន ក្នុងការបញ្ជូនទំនិញដែល ប្រគល់ដល់គ្រូពេទ្យ ក្នុងសង្គ្រាមនេះ./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន