Trending now

កម្ពុជាថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានគាំទ្រក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

22:08 | 13/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រទេសកម្ពុជាបានថ្លែងអំណរគុណដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដែលបានប្រគល់ជូនម៉ាស់វេជ្ជសាស្រ្តចំនួន ៤,០០០ ដល់អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាសម្រាប់ការ បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19)។

ប្រេសិតលោក Lai Xuan Chien តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ប្រគល់អំណោយជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកម្ពុជា

នាថ្ងៃទី ១៣ ខែឧសភា នៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ៤០០០ សន្លឹកដល់អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាដើម្បីជួយឧបត្ថម្ភគាំទ្រក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងសំរាប់អ្នកទោសដែលជាប់ពន្ធនាគារ។

ថ្លែងនៅក្នុងពិធីនេះប្រេសិតលោក Lai Xuan Chien តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាអំណោយនោះគឺតូចតែក៏ប៉ុន្តែវាបានបង្ហាញពីទឹកចិត្តនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកអគ្គរដ្ឋទូតក៏បានអបអរសាទរប្រទេសកម្ពុជាចំពោះជោគជ័យជាច្រើនក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងមកនេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តថាប្រទេសវៀតណាមនឹងរួមដៃគ្នាជាមួយប្រទេសកម្ពុជាដើម្បីជំនះពុះពារលើរាល់ការលំបាកដែលបណ្តាលជំងឺរាតត្បាតកូវីដ១៩ផងដែរ​។

ទិដ្ឋភាពនៃពិធីនេះ

ក្នងឱកាសនេះ តាងនាមអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកម្ពុជាទទួលអំណោយដ៏មានអត្ថន័យនេះ លោក ច័ន្ទ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលតែង តែយកចិត្តទុកដាក់ជួយគាំទ្រនិងផ្តល់មនោសញ្ចេតនាដ៏មានតម្លៃចំពោះប្រជាជនកម្ពុជា។

គួរជម្រាបថាគិតត្រឹមដល់ថ្ងៃនេះ (ថ្ងៃទី១៣ ខែឧសភា) ប្រទេសកម្ពុជាមានករណីឆ្លងកូវូដ១៩ ចំនួន ១២២ ករណីដែលក្នុងនោះមាន ១២១ ករណីបានជាសះស្បើយហើយមានតែអ្នកជំងឺម្នាក់ទៀតតែប៉ុណ្ណោះដែលកំពុងទទួលការព្យាបាល ហើយគ្មាននរណាម្នាក់បានស្លាប់ដោយសារជំងឺឆ្លងនេះដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ