Trending now

វៀតណាមចែករំលែកបទពិសោធន៍ស្តីពីគោលនយោបាយអភិវឌ្ឍន៍ក្រោយពីការគ្រប់គ្រងបានជំងឺ Covid-19

13:36 | 08/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វៀតណាមបានទទួលជោគជ័យក្នុង “ការប្រយុទ្ធប្រឆាំងលើកដំបូង” នឹងជំងឺ Covid-19 នៅពេលដែលចំនួនករណី ជាសះស្បើយមានជិត ៩០% ហើយមិនមានអ្នកស្លាប់នោះឡើយ។

ពិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ

នាថ្ងៃទី ៧ ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី “គោលនយោបាយអភិវឌ្ឍន៍ក្រោយ Covid-19” ដែលរៀបចំឡើងដោយនាយកដ្ឋានឧស្សាហកម្មកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ( ICMEI)។

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Pham Sanh Chau បានចែករំលែកបទពិសោធន៍មួយចំនួនរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមបានទទួលជោគជ័យក្នុង “ការប្រយុទ្ធប្រឆាំងលើកដំបូង” នឹងជំងឺ Covid-19 នៅពេលដែលចំនួនករណី ជាសះស្បើយមានជិត ៩០% ហើយមិនមានអ្នកស្លាប់នោះឡើយ។ ដើម្បីទទួលបានលទ្ធផលនោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានឯកភាពជាឯកច្ឆ័ន្ទលើការអនុវត្តវិធានការធ្វើចត្តាឡីស័កនិងដាក់នៅដាច់ដោយឡែកដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau

លោក Pham Sanh Chau ក៏បានបន្ថែមទៀតថាផនៅថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងមានកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាផ្ទាល់ ដើម្បីឆ្លើយសំនួរនិងលើកទឹកចិត្តអង្គភាពអាជីវកម្មនានាផងដែរ។ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក (WB) បានឲ្យដឹងថារួមជាមួយចិននិងឥណ្ឌា វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺរាតត្បាតសកល Covid-19 ៕

សិក្ខាសាលាស្តីពី“ គោលនយោបាយអភិវឌ្ឍន៍ក្រោយពី Covid-19” គឺជាឱកាសមួយដើម្បីបន្តរក្សាទំនាក់ទំនងជាមួយដៃគូនានានៅប្រទេសឥណ្ឌាក្នុងបរិបទដែល ប្រទេសនេះឈានចូលការស្ថានភាពបិទប្រទេសទាំងមូលលើកទី ៣ ដោយសារ ជំងឺរាតត្បាត Covid-19 ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baolongan.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR