Trending now

HKI ផ្ដល់ឧបត្ថម្ភស្បែកជើងចំនួន ១.៣០០ គូ សម្រាប់សិស្សក្រីក្រឆ្លងកាត់ការលំបាកនៅខេត្ត Tra Vinh

16:02 | 08/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ អង្គការ Helen Keller International in Viet Nam (HKI) សហការជាមួយដៃគូបានប្រគល់ស្បែកជើងជាង ១៣០០ គូ សម្រាប់សិស្សដែលជួបការលំបាក ឬសិស្សដែលទទួលបានលទ្ធផលសិក្សាល្អនៅទីក្រុង Tra Vinh និងស្រុក Tieu Can ខេត្ត Tra Vinh។

កម្មវិធីប្រគល់ស្បែកជើងដែលរៀបចំឡើងដោយក្រុមហ៊ុនស្បែកជើង TOMS តាមរយៈអង្គការ HKI និងសមាគមន៍កាកបាទក្រហមវៀតណាម។

បន្ទាប់ពីការឈប់សម្រាកក្នុងរយៈពេលយូរដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃវីរុសកូរ៉ូណា អំណោយឧបត្ថម្ភពី HKI និងដៃគូគឺជាការជំរុញទឹកចិត្តជួយសិស្សឱ្យមានកម្លាំងចិត្តក្នុងការទៅសាលារៀន។

ស្បែកជើងទាំងនេះនឹងជាអំណោយតូចមួយដើម្បីលើកទឹកចិត្តសិស្សទៅសាលារៀនបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាត COVID-19។

តំណាងមណ្ឌលគ្រប់គ្រងជម្ងឺឆ្លង Tra Vinh បានធ្វើទស្សនាកិច្ចសាលារៀននិមួយៗ ដើម្បីប្រគល់ស្បែកជើងដល់សិស្សមកពីសាលាចំនួន ១៨ នៃគំរោង ChildSight ។

ស្បែកជើងជាង ១.៣០០ គូនឹងត្រូវប្រគល់ជូនសិស្សដែលជួបការលំបាក ឬទទួលបានលទ្ធផលសិក្សាល្អនៅខេត្ត Tra Vinh។


១៨ សាលារៀននៃគំរោង ChildSight នៅ Tra Vinh បានទទួលអំណោយឧបត្ថម្ភ។


សិស្សដែលជួបការលំបាក ឬទទួលបានលទ្ធផលសិក្សាល្អនឹងទទួលស្បែកជើង TOMS

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR