Trending now

ប្រទេសឡាវវាយតម្លៃខ្ពស់ចំពោះជួយឧបត្ថម្គគាំទ្ររបស់វៀតណាម

06:27 | 06/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋាភិបាលនិងប្រជាជនឡាវបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដោយចាត់ទុកថានេះជាការលើកទឹកចិត្តនិងជួយជ្រោមជ្រែងដ៏ធំធេងនៅក្នុងគ្រាបង្ការនិងទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩ (Covid-19) ។

ទិដ្ឋភាពនៃពិធីទទួល-ប្រគល់គ្រឿងឧបករណ៍ពេទ្យ (រូបថត៖ vnanet)

នាថ្ងៃទី ៤ ខែមេសា នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសឡាវលោក Nguyen Ba Hung បានប្រគល់គ្រឿងបរិក្ខារពេទ្យស្មើនឹងទឹកប្រាក់ចំនួន ៧ ពាន់លានដុងដល់តំណាងរដ្ឋាភិបាលឡាវ។ នេះគឺជាអំណោយពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនឡាវទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩។

ថ្លែងមតិក្នុងពិធីប្រគល់នេះ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានសង្កត់ធ្ងន់ថាទោះបីស្ថានភាពនៃជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញទូទាំងពិភពលោក ប៉ុន្តែ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបាននិងកំពុងព្យាយាមអនុវត្តវិធានការផ្សេងៗដើម្បីជួយឲ្យរដ្ឋាភិបាលនិងប្រជាជនឡាវ ក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺឆ្លងដ៏កាចសាហាវនេះផងដែរ។

ក្នុងឱកាសនេះ តាងនាមឲ្យបក្ស រដ្ឋាភិបាលនិងប្រជាជនឡាវ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Somdy Duangdy បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរនិងទាន់ពេលវេលាសម្រាប់ប្រទេសឡាវនៅពេលដែលប្រទេសឡាវជួបការលំបាកព្រមទាំងប្តេជ្ញាថានឹងប្រើគ្រឿងឧបករណ៍វេជ្ជសាស្រ្តដែលវៀតណាមគាំទ្រលើកនេះប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR