Trending now

ឥណ្ឌូណេស៊ីទទួលឧបករណ៍តេស្តជម្ងឺកូវីដ១៩ពីប្រទេសវៀតណាម

16:51 | 07/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គ្រឿងបរិក្ខារពេទ្យរួមទាំងឧបករណ៍ធ្វើតេស្តិ៍ជំងឺកូវីដ១៩ (Covid-19) ដែលផលិតដោយប្រទេសវៀតណាមត្រូវបានបញ្ជូនទៅទៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៥ ខែមេសា។

ឥណ្ឌូណេស៊ីទទួលឧបករណ៍តេស្តជម្ងឺកូវីដ១៩ពីប្រទេសវៀតណាម (រូបថត៖ vov.vn)

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានប្រគល់ឧបករណ៍ធ្វើតេស្ត វីរុស SARS-COV-2 ដល់ប្រទេសឥណ្ឌូណេស៊ី ដែលជាអំណោយទាននៃចំណងមិត្តភាព ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ ។ ឧបករណ៍ធ្វើតេស្តិ៍វីរុស SARS-COV-2 ត្រូវបានវៀតណាមស្រាវជ្រាវនិង ផលិត ហើយដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៥ ខែមេសា បន្ទាប់មកត្រូវបានបញ្ជូនភ្លាមៗដល់បន្ទប់ពិសោធន៍ស្រាវជ្រាវជំងឺឆ្លងនៅឯមជ្ឈមណ្ឌលទៅក្រុងហ្សាកាតាផងដែរ។

ឧបករណ៍ធ្វើតេស្តទាំងនេះ មានឈ្មោះពេញថា Light Power IVASARS-CoV-2 1RT-rPCR (VA.A02-055H) ផលិតដោយក្រុមហ៊ុន Viet A ដែលមានគុណសម្បត្តិ ក្នុងការចេញលទ្ធផលត្រឹមត្រូវបន្ទាប់ពីធ្វើតេស្តតែម្តងក្នុងរយៈពេល ៦០ នាទីតែប៉ុណ្ណោះ ហើយអាចប្រើជាមួយឧបករណ៍ PCR ដែលសមស្របផងដែរ។ នាបច្ចុប្បន្នឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩មានចំនួន ២,៤៩១ ករណី ក្នងនោះអ្នកបាត់បង់ជីវិតមានចំនួន ២០៩ នាក់៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ