Trending now

តើការគ្រប់គ្រងជម្ងឺរាតត្បាតសកលចាត់ទុកថាជាវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិនៅអាស៊ានទេឬ?

14:48 | 18/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរីករាលដាលនៃ ជម្ងឺកូវីដ១៩ (Covid-19) ជាការរាតត្បាតសកល។ នៅអាស៊ីអាគ្នេយ៍ ប្រទេសភាគច្រើនក្នុងតំបន់បានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ប៉ុន្តែ ជាមួយនឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ដែលមិនអាចទាយទុកជាមុនបានឡើយ មានន័យថាប្រទេសដែលនៅសេសសល់ក្នុងអាស៊ាន ទោះបីជាយូឬឆាប់ក៏ត្រូវរាយការណ៍អំពីករណី ឆ្លងថ្មីហើយនៅប្រទេសសមាជិកអាស៊ានណាមួយ អាចផ្ទុះឡើងជំងឺនេះយ៉ាងឆាប់រហ័សដូចដូចប្រទេសដទៃទៀតផងដែរ។

កងទ័ពវៀតណាមបំពេញភារកិច្ចបាញ់ថ្នាំកំចាត់មេរោគនៅទីក្រុងហាណូយ (រូបថត៖ baoquocte)

ខណៈពេលដែលភារកិច្ចកាត់បន្ថយការរីករាលដាលភាគច្រើនពឹងផ្អែកលើមណ្ឌលសុខភាព ប៉ុន្តែវិស័យឧស្សាហកម្មការពារជាតិអាស៊ាននាបច្ចុប្បន្ននេះមានទំនួលខុសត្រូវមួយផ្នែកក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ នៅក្នុងទឹកដីននៃប្រទេសសាមីខ្លួន ជាពិសេសនៅពេលដែលជំងឺនេះផ្ទុះឡើងនិងរីករាលដាលដោយរារាំងលើសេវាថែទាំសុខភាពផងដែរ។ នោះក៏ជាផ្នែកមួយនៃមូលហេតុដែលនាថ្ងៃទី ១៩ ខែកុម្ភះប្រទេស វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ បានលើកឡើងពីបញ្ហានៃជំងឺរាតត្បាត កូវីដ១៩ នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានចង្អៀត (ADMM) ហើយថែមទាំងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពីប្រមុខក្រសួងការពារជាតិអាស៊ានផងដែរ។

កងទ័ពមិនត្រឹមតែមានគ្រូពេទ្យនិងឧបករណ៍វេជ្ជសាស្ត្រប៉ុណ្ណោះទេ ថែមទាំងត្រូវបាន បំពាក់សមត្ថភាពក្នុងការការពារគីមី ជីវសាស្រ្តនិងវិទ្យុសកម្ម ពោលគឺមានន័យថាគេអាចជួយសម្រួលដល់វិស័យឧស្សាហកម្មវេជ្ជសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដូចជាជំងឺរាតត្បាតកូវីដ១៩ ហើយវាប្រាកដជាមានការគាំទ្រនៅពេលដែលវិស័យសុខាភិបាលត្រូវបានផ្ទុកលើសដែនកំណត់ ហើយពេលនោះជំនួយរបស់ខាងយោធាគឺមានសារៈសំខាន់បំផុតផងដែរ។

ភាពបន្ទាន់នៃជំងឺរាតត្បាតសកលកើតមានឡើងឍ មានន័យថាកងទ័ពនៃបណ្តាប្រទេសអាស៊ានគួរតែត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់ការរីករាលដាលនៃជំងឺរាតត្បាតនេះក្នុងក្របខ័ណ្ឌនៃព្រំដែនរបស់ពួកគេ ឬក៏សហការយ៉ាងជិតស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះឲ្យទាន់ពេលវេលាក្នុងតំបន់ផងដែរ ។ នាពេលអនាគតនេះអាចចាត់ទុកជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានលើការគ្រប់គ្រងជំងឺរាតត្បាតសកលក៏មានដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR