Trending now

ខេត្តឡុងអាន (Long An) បង្កើនការសម្របសម្រួលគ្នាក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម

07:16 | 15/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ក្រុមការងារខេត្តឡុងអាន (Long An) ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តឡុងអាន លោក Pham Van Canh បានរៀបចំពិធីផ្លាស់ប្តូរនិងឯកភាពលើខ្លឹមសារសម្របសម្រួលគ្នាក្នុងការអនុវត្តភារកិច្ចស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ QK7)

ក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន លោក Pham Van Canh និងលោក ផាន ចាន់ថុល អភិបាលខេត្តបាត់ដំបង បានឯកភាពគ្នាថាការប្រមូលអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមគឺជាភារកិច្ចសំខាន់ ដែលទាមទារឲ្យការយកចិត្តទុកដាក់ និងរៀបចំការអនុវត្តរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

លោក Pham Van Canh បានអះអាងថាការជួយឧបត្ថម្ភគាំទ្រ និងការផ្តល់ព័ត៌មានរបស់អាជ្ញាធរ និងប្រជាជនខេត្តបាត់ដំបងគឺជាកត្តាសំរេចចិត្តចំពោះលទ្ធផលនៃការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅខេត្តនេះ។ លោកក៏សង្ឃឹមថានាពេលខាងមុខក្រុមការងារ K73 នៃខេត្តឡុងអាន នឹងបន្តទទួលបានការផ្តោតយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអនុគ្រោះបន្ថែមសម្រាប់គណៈកម្មការជំនាញនិងក្រុមការងារសម្របសម្រួលរបស់ខេត្តបាត់ដំបងក្នុងដំណើរការអនុវត្តបេសកកម្មលើកទី ២ ដំណាក់កាល១៩ ឆ្នាំ 2020 និងឆ្នាំជាបន្តទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤