Trending now

VUFO អបអរសាទរនិទាឃរដូវឆ្នាំជូតទោស័ក-ឆ្នាំ២០២០ ជាមួយមិត្តភក្តិអន្តរជាតិជាង ៣០០ នាក់

15:50 | 17/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) និងគណៈកម្មាធិការការងារទទួលបន្ទុកអង្គការក្រៅរដ្ឋាភិបាលនៅបរទេស បានរៀបចំពិធីជួបជុំមិត្តភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២។ មិត្តភក្តិអន្តរជាតិជាង ៣០០ នាក់ដែលជាឯកអគ្គរដ្ឋទូត តំណាងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស បានចូលរួមក្នុងកិច្ចប្រជុំនេះ។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអំពីចំណងមិត្តភាព និងការជួយឧបត្ថម្ភគាំទ្រដ៏មានតម្លៃនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ឯកអគ្គរដ្ឋទូត តំណាងប្រអង្គការអន្តរជាតិនិងសហគមន៍អង្គការក្រៅរដ្ឋាភិបាលនៅបរទេសប្រចាំនៅវៀតណាមជូនចំពោះប្រជាជនវៀតណាម ក៏ដូចជាទំនាក់ទំនងភាពជាដៃគូដែលអាចទុកចិត្តបាននិងប្រកបដោយការស្ថាបនាជាមួយ VUFO និងគណៈកម្មាធិការការងារនៃ សហគមន៍អង្គការក្រៅរដ្ឋាភិបាលនៅបរទេសផងដែរ។

លោកឯកអគ្គរដ្ឋទូត Saadi Salama

លោកស្រី Nguyen Phuong Nga បានជឿជាក់ថាដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សម្រាប់ឆ្នាំ ២០២០ ដែលជាឆ្នាំនៃព្រឹត្តិការណ៍សំខាន់ៗជាច្រើនសម្រាប់វៀតណាម និងរំលឹកខួបលើកទី ៧០ នៃការបង្កើត VUFO ឯកអគ្គរដ្ឋទូត តំណាងអង្គការអន្តរជាតិនិងសហគមន៍អង្គការក្រៅរដ្ឋាភិបាលនៅបរទេស នឹងបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយ VUFO ផងដែរ។ លោកស្រី Nguyen Phuong Nga ក៏បានអះអាងថា VUFO នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការព្រមទាំងទទួលបានជោគជ័យថ្មីៗ សំដៅរួមចំណែកដល់ការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាម ក៏ដូចជាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅលើពិភពលោកផងដែរ។

ទិដ្ឋភាពនៃពិធីជួបជុំ

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Saadi Salama តំណាងឲ្យអង្គទូតទាំងឡឡាយដែលចូលរួមកិច្ចប្រជុំនេះ បានអះអាងថានៅឆ្នាំ ២០១៩ វិស័យការទូតប្រជាជននិងប្រជាជន សម្រេចបានបោះជំហានយ៉ាងសំខាន់ជាមួយនឹងការខិតខំដោយមិនចេះនឿយ ហត់របស់ VUFO ។ លោកក៏ជឿជាក់យ៉ាងមុតមាំថា VUFO នឹងបន្តលើកបង្កើនកិច្ចការការទូតប្រជាជន រួមជាមួយនឹងការថែរក្សានិងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនដែលស្រឡាញ់សន្តិភាពទូទាំងពិភពលោកផងដែរ។ លើសពីនេះទៀត តាមរយៈការគាំទ្រដល់ការតស៊ូប្រយុទ្ធរួម របស់ប្រជាជននៅលើពិភពលោក ដើម្បីសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ វឌ្ឍនភាព និងការអភិវឌ្ឍសង្គមនោះ VUFO ក៏កំពុងលើកកម្ពស់មុខមាត់របស់ប្រទេសវៀតណាមដ៏ខ្លាំងក្លានិងមានកិត្យានុភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR