Trending now

ពិធីមីទ្ទីងរំឭកខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

15:08 | 12/01/2020

យុគសម័យ - នាថ្ងៃ ១២ ខែមករា នៅរដ្ឋធានី Hanoi ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមបានប្រារព ពិធីមីទ្ធីងរំឭកខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

ពិធីមីទ្ធីងរំឭកខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា នៅរដ្ឋធានី Hanoi នាថ្ងៃ ១២ ខែមករា។

អញ្ជើញចូលរួមធពិធីរួមមាន៖ លោកចាយណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងតំណាងឲ្យសិក្ខាកាមកងយោធពលខេមរកូមិន្ទនិង​និស្សិតកម្ពុជាកំពុងសិក្សានៅវិទ្យស្ថានការពារជាតិវៀតណាមនិង​បណ្តាសកលវិទ្យាល័យវៀតណាម ។ល។

នៅពិធីនេះតំណាងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានបញ្ជាក់ជាថ្មីម្តងទៀតថាថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញរួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលានិងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជាហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គ- ឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត វៀតណាមដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាងអង់អាចដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងក៏សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងប្រជាជនស្នេហាសន្តិភាពនិងយុត្តិធម៌លើពិភពលោកដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយសង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុតដោយសារសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ហើយឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់ សុគតិភព ជារៀងដរាប ។

លោក អ្ទងឆាយហ៊ត់ ជានិស្សិតឆ្នាំទី​ ៣ នៅសកលវិទ្យាល័យជាតិកសិកម្មវៀតណាមបានចែករំលែកថា​ពិតប្រាកដណាស់ថា បើគ្មានរដ្ឋប្រហារ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។

លោក អ្ទងឆាយហ៊ត់ បានសង្កត់ធ្ងន់ថា៖ ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលភៀសខ្លួនរួចផុតពីការកាប់ សម្លាប់នៃរបប ប៉ុល ពត បានបន្តធ្វើការតស៊ូរំដោះជាតិប្រកបដោយវីរភាព ហើយបានប្រមូលផ្តុំរួមគ្នាបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការប្រយុទ្ធសង្គ្រោះប្រទេសជាតិពី របបដ៏យង់ឃ្នងនេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងបានទទួលការជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើសកលលោកបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។

ប្រតិភូថតរូបអនុស្សាវរីយ៍ក្នុងពិធី។

ក្នុងស្មារតីជ័យជំនះ ថ្ងៃទី៧ មករាដោយប្រជាជនកម្ពុជាបានទទួលបានមកវិញនូវអធិបតេយ្យភាពជាតិ ហើយ ប្រជាជនកម្ពុជាចាត់ទុកទិវានេះជាថ្ងៃកំណើតទី ២ របស់ប្រទេសកម្ពុជា។

យោងតាម លោកចាយណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅប្រទេសវៀតណាម សន្តិភាពនិងស្ថិរភាពនយោបាយគឺជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានប្រមាណ ៧% អត្រាអតិផរណាទាបអត្រាប្តូរប្រាក់ស្ថិរភាពការវិនិយោគបរទេសកើនឡើងជាបន្តបន្ទាប់។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០១៨ បានកើនឡើងពី ១.៥៤៨ ដុល្លារដល់ ១,៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ បច្ចុប្បន្នអត្រាភាពក្រីក្របានធ្លាក់ចុះក្រោម ១០% ៕

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien