Trending now

សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវបានទទួលជោគជ័យប្រកបដោយផ្លែផ្កា

11:18 | 06/01/2020 (បូកសរុបដោយឌីណា)

នាថ្ងៃទី៤ ខែមករា នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅពេល​បញ្ចប់សម័យច​ប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​បាន​​អញ្ជើញចូលរួម​ក្នុងសន្និសីទកាសែត ដើម្បីប្រកាស​លទ្ធផលល្អប្រសើរនៃសម័យប្រជុំលើកនេះ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​មានប្រសាសន៍​អំពី​គ្រោងកិច្ចសហប្រតិបត្តិការ​ក្នុងរយៈពេល​ ១០ ឆ្នាំខាង​មុខឆាប់ៗនេះ។

“បន្តជំរុញទំនាក់ទំនងនយោបាយ កិច្ចការបរទេស សន្តិសុខ ការពារជាតិអោយកាន់តែស៊ីជំរៅថែមទៀត។ លើវិស័យពាណិជ្ជកម្មវិនិយោគ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកើនយ៉ាងហោចណាស់១៥%។ ជាពិសេសគឺបង្កើនការតភ្ជាប់ បំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ក្នុងនោះមានវិស័យគមនាគមន៍ដឹកជញ្ជូន ថាមពល គ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹននិងប្រភពធនធានធម្មជាតិផ្សេងៗប្រកបដោយចីរភាព។ បង្កើនការតភ្ជាប់គ្នាខាងគមនាគមន៍ដឹកជញ្ជូន ជាពិសេសគឺបង្កលក្ខណៈងាយស្រួលជួយអោយឡាវពីប្រទេសគ្មានសមុទ្រក្លាយទៅជាប្រទេសមានសមុទ្រតាមរយៈវៀតណាម។ ភាគីទាំងពីរបានពិភាក្សាហើយសហការកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល១០ឆ្នាំខាងមុខ"។

ដោយឈរលើស្មារតីនៃទំនាក់ទំនងពិសេស ជឿទុកចិត្តគ្នាទៅវិញទៅមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអោយដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាហើយសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនៅអង្គការ វេទិកាអន្តរជាតិនិងតំបន់នានាដូចជា អាស៊ាន APEC ASEM និងវេទិកាទន្លេមេគង្គ ជាដើម៕

នាថ្ងៃដដែលលោក Nguyen Xuan Phuc បានរៀបចំពិធីជប់លៀងស្វាគមន៍លោក Thongloun Sisoulith និងគណៈប្រតិភូក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR