Trending now

វៀតណាម - រុស្ស៊ី៖ ព្រលឹងនិងឆន្ទៈរួមគ្នា

08:31 | 12/12/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៥ ស្តូបវីរៈបុរសអវកាសរុស្ស៊ី Gherman Titov នៅលើកោះ Titov (ខេត្ត Quang Ninh - វៀតណាម) ត្រូវបានបើកសម្ពោធជាផ្លូវការ។ ស្តូបនេះគឺជានិមិត្តរូប នៃភាពអស់កល្បជានិច្ច និងធំធេងនៃចំណងមិត្តភាពរវាងវៀតណាមនិងសហភាពសូវៀតក៏ដូចជាវៀតណាមនិងរុស្ស៊ីសព្វថ្ងៃ។ លោក Gherman Titov គឺជាឥស្សរជនប្រវត្តិសាស្ត្រមួយដែលឆ្លុះបញ្ចាំងពីភាពសុខដុមរមនារបស់ប្រជាជនរុស្ស៊ីជាមួយប្រជាជនវៀតណាម ទាំងស្មារតីនិងវីរភាពផងដែរ។

ស្តូបវីរៈបុរសអវកាសរុស្ស៊ី Gherman Titov នៅលើកោះ Titov (ខេត្ត Quang Ninh - វៀតណាម)

ស្តូបនេះត្រូវបានសាងសង់ដោយសម្ភារៈថ្មពណ៌បៃតងដែលមានកម្ពស់ជិត ៦ ម៉ែត្រ ទំងន់ជាង ២៦ តោន ទំហំដី ១០៦ ម៉ែត្រការ៉េ។ រូបចម្លាក់នេះក៏ជាប្លុកថ្មធម្មជាតិមានកំរាស់ ៣០ ស.ម កំពស់ ១.៥ ម៉ែត្រមានទម្ងន់ជិត ៣ តោន ដែល ឆ្លាក់ជាភាសាចំនួន ៣ រួមមានវៀតណាម រុស្ស៊ី អង់គ្លេស ដោយមានខ្លឹមសារថា៖“ ក្នុងដំណើរទស្សនកិច្ចនៅឈុងសមុទ្រ Ha Long នាថ្ងៃទី ២២ មករា ឆ្នាំ ១៩៦២ លោកប្រធានាធិបតីហូជីមិញ និងអាកាសយានិកអវកាសសូវៀត Gherman Titov បានឈប់នៅកោះនេះ។ ដើម្បីបង្ហាញពីចំណងមិត្តភាពជាមួយប្រជាជនសូវៀតនិងមនោសញ្ចេតនា ចំពោះវីរៈបុរស លោកប្រធានហូជីមិញដែលបានដាក់ឈ្មោះកោះនេះគឺជាកោះ Titov “ ។

លោក Gherman Titov មិនត្រឹមតែជាវីរៈបុរសអាកាសយានិកអវកាសសូវៀតប៉ុណ្ណោះទេថែមទាំងជាប្រធាន សមាគមមិត្តភាពសូវៀត - វៀតណាមពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៩១ ដែលជាប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០០ ផងដែរ។ ការសាងសង់ស្តូប Gherman Titov គឺជាសកម្មភាពដ៏គួរឲ្យកត់សម្គាល់ក្នុង ចំណោមសកម្មភាពនៃការជួបប្រាស្រ័យទាក់ទងគ្នារវាងវៀតណាមនិងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមរបាយការណ៍របស់គណៈកម្មការអឺរ៉ុប (ចំណុះ VUFO)បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រជាជននៃសហព័ន្ធ រុស្ស៊ីនិងបណ្តាប្រទេសនៃសហគមន៍ប្រទេសឯករាជ្យ ( SNG) តែងតែរីកចម្រើនយ៉ាងស៊ីជម្រៅដោយឥតឈប់ឈរ។ គួរកត់សម្គាល់គឺសកម្មភាពជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបលើកទី ១០០ នៃបដិវត្តខែតុលានៅប្រទេសរុស្ស៊ី ឆ្នាំ ២០១៧ ដែលជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងប្រទេស SNG ក្រោម រូបភាពជាច្រើនដូចជាការផ្លាស់ប្តូរ ជួបប្រាស្រ័យ កិច្ចប្រជុំ សិក្ខាសាលា ការតាំងពិព័រណ៍ ការសម្តែងសិល្បៈ ការបញ្ចាំង ខ្សែភាពយន្តជាដើម ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី និងការភ្ជាប់ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងទេសចរណ៍រវាង ប្រទេសវៀតណាម និងប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ៕

អដ្ឋិធាតុយុទ្ធជនពលីនិងកងទ័ពវៀតណាមត្រូវបានបញ្ជុនមកកាន់សាច់ញ្ញាតិនិងមិត្តរួមប្រយុទ្ធ

វៀតណាម - អាមេរិក​៖ ការអធ្យាស្រ័យដើម្បីជួបជុំគ្នាឡើងវិញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានមានអដ្ឋិធាតុជាច្រើនរបស់កងទ័ពវៀតណាមត្រូវបានរកឃើញតាមរយៈជំនួយព័ត៌មានពីអតីតយុទ្ធជនអាមេរិក។ មិនត្រឹមតែជា“ ឈាមហៅឈាម ក្នុងជីវិត ដោយស្មោះត្រង់» ប៉ុណ្ណោះទេ!” (កវីនិពន្ធ To Huu) ប៉ុន្តែការ«វិលត្រឡប់វិញ»របស់យុទ្ធជនពលីទាំងនេះ គឺជាចម្រៀងស្នេហាជាអមតៈសម្រាប់ការអធ្យាស្រ័យ របស់វៀតណាមនិងស្មារតីនៃការប្រែចិត្តដ៏ស្មោះត្រង់និងមនុស្សធម៌របស់ប្រជាជនអាមេរិក។

នាថ្ងៃទី ៣០ ខែមករាឆ្នាំ ២០១៨ អង្គការអតីតយុទ្ធជនវៀតណាមបានចូលរួមក្នុងសង្គ្រាមវៀតណាម (VVA) បានប្រគល់ ជូនសមាគមអតីតយុទ្ធជនវៀតណាមខេត្ត Quang Tri នូវឯកសារនៅសល់នៃអដ្ឋិធាតុយុទ្ធជនពលីកងទ័ពវៀតណាម ដែលបានទទួលមរណភាពនាឆ្នាំ ១៩៧១ នៅឯស្ពាន Khe Gio (ឥឡូវហៅថា Dau Mau) នៅឃុំ Cam Thanh ស្រុក Cam Lo ខេត្ត Quang Tri ។ បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសាររបស់ VVA លទ្ធផលបានបង្ហាញថាឯកសារ របស់វៀតណាម ស្របគ្នាទាំងស្រុងទៅនឹងការពិតដែលថានាឆ្នាំ ២០០៦ ខេត្ត Quang Tri បាន រកឃើញនិង ប្រមូលបានអដ្ឋិធាតុកងទ័ព រំដោះបានប្រមាណ ៨០ អដ្ឋិធាតុដែលត្រូវបានកប់នៅឃុំ Cam Thanh ។ អដ្ឋិធាតុទាំងនេះ ត្រូវបាន យកទៅធ្វើបុណ្យ សព្វនិងថែរក្សានៅទីបញ្ចុះសព្វយុទ្ធជនពលីជាតិផ្លូវលេខ៩។

ចាប់តាំងពីឆ្នាំ ១៩៩៣ VVA បានមកដល់ប្រទេសវៀតណាមហើយបានចាប់ផ្តើមកម្មវិធី“ គំនិតផ្តួចផ្តើមអតីតយុទ្ធជន” (VITF)។ ពួកគេប្រមូលព័ត៌មាន ឯកសារ ផែនទីជាដើមដែលទាក់ទិននឹងកងទ័ពវៀតណាមដែលបានលះបង់ឬបាត់ ខ្លួនក្នុងសមរភូមិដើម្បីជួយវៀតណាមស្វែងរកនិងប្រមូលផ្នូររបស់យុទ្ធពលីទាំងនេះ ។ជាមួយនឹង "ការត្រឡប់មកវិញ" គឺជាចម្រៀងស្នេហាអមតៈសម្រាប់ការអធ្យាស្រ័យរបស់វៀតណាមក៏ដូចជាសេចក្តីប្រាថ្នានៃការប្រែចិត្តពោរពេញទៅដោយមនុស្សធម៌ពីសំណាក់ប្រជាជនអាមេរិកផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពរបស់ប្រជាជន នៃប្រទេសទាំងពីរត្រូវបានរីកចម្រើនដោយឥតឈប់ឈរ ដោយមានសកម្មភាពជាក់ស្តែង និងមានខ្លឹមសារនិងទម្រង់ ជាច្រើនព្រមទាំងប្រមូលផ្តុំនិងអភិវឌ្ឍនៅក្នុងកម្លាំងសង្គមជាច្រើនទៀតផងដែរ។

យោងតាមរបាយការណ៍របស់វ VVA បានឲ្យដឹងថានាឆ្នាំ ១៩៩៤ ក្នុងដំណើរលើកដំបូង ដោយអាស្រ័យលើ សារព័ត៌មានពីអតីតយុទ្ធជនអាមេរិក គេបានជួយវៀតណាមរកឃើញបានផ្នូរសមូហភាពនៃយុទ្ធជនពលីចំនួន ៣៥០ នាក់នៅ Tay Ninh។ ចាប់តាំងពីពេលនោះមក VVA បានប្រគល់វិញទៅកាន់ក្រសួងការពារប្រទេសវៀតណាម នូវឯកសារចំនួន ៣០០ ច្បាប់អំពីករណីយុទ្ធជនពលីប្រមាណ ១២.០០០ ករណី ដែលត្រូវបានបូជាជីវិត ឬបាត់ខ្លួន ក្នុងកំឡុងពេលសង្គ្រាម ដើម្បីជួយស្វែងរកនិងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនប្រមាណ ១៥០០ នាក់។

មិនត្រឹមតែ VVA ប៉ុណ្ណោះទេថែមទាំងអង្គការ“ អតីតយុទ្ធជននៃសង្គ្រាមបរទេស”(VFW) នៃសហរដ្ឋអាមេរិកក៏បានជួយ ដល់ប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

យោងតាមលោក Bui Van Nghi អនុប្រធាននាយកដ្ឋានទទួកបន្ទុកទ្វីបអាមេរិក (VUFO) បានអោយដឹងថា៖ VUFO និងសម្ព័ន្ធសមាគមមិត្តភាពអាមេរិកបានធ្វើបានល្អក្នុងការកៀងគរជំនួយមនុស្សធម៌ ជំនះពុះពារ នូវផលវិបាកនៃសង្គ្រាម រួមទាំងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារ គ្រាប់មីន ឬទទួលជាតុពុលពណ៌លឿងទុំ ក៏ដូចជាចូលរួមក្នុងការស្វែងរក អដ្ឋិធាតុយុទ្ធជនវៀតណាមនិងអាមេរិកដែលបាត់ខ្លួនផងដែរ។កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាក្រោយ សង្គ្រាមបានពង្រីកដល់អង្គការនិងដៃគូថ្មី ក្រៅពីនោះដៃគូប្រពៃណីផ្សេងៗទៀតដូចជាអង្គការអតីតយុទ្ធជន ដែល ជាអង្គការត្រូវបានបង្កើតឡើងដោយកូនរបស់យុទ្ធជនពលីនិងទាហានអាមេរិក បានបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម នៅវៀតណាមផងដែរ៕

បកប្រែដោយ ហេង វុធ្ធី

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ