Trending now

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ជាលើកទី៧ ចូលក្នុងសមុទ្រជប៉ុន

22:59 | 24/08/2019 (ប្រភព៖ Fresh News)

កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស ការដាក់ទណ្ឌកម្ម និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ជាលើកទី៧ ចូលក្នុងសមុទ្រជប៉ុន។

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលបានបាញ់សាកល្បងនៅព្រឹកមិញនេះ គឺជាប្រភេទ មីស៊ីលតែមួយដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីប៉ុន្មានសប្ដាហ៍មុន។ យោធា កូរ៉េខាងត្បូងបន្ថែមទៀតថា មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok នៃ ខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្ដ លើកទី៧ហើយ ចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR