Trending now

លោក ដូណាល់ ត្រាំ មានអំណាចបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ ចាកចេញពីប្រទេសចិន

16:28 | 26/08/2019 (សរុបដោយវិច្ឆិកា)

លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចបង្គាប់ឱ្យបណ្ដាក្រុមហ៊ុនអាមេរិកចាកចេញ ពីប្រទេសចិន តាមរយៈការប្រកាសពីភាពអាសន្ន ក្នុងនាមជាប្រធានាធិបតីអាមេរិក។

លោក ដូណាល់ ត្រាំ មានអំណាចបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ ចាកចេញពីប្រទេសចិន។

ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសារបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ត្រាំ) មិនទាន់ប្រកាសពីភាពអាសន្នណាមួយឡើយ...ប៉ុន្តែគាត់អាចនឹងប្រកាសពី ភាពអាសន្នមួយឡើងក្នុងករណីចាំចាច់ ហើយគាត់មានសិទ្ធិអំណាចធ្វើដូចនេះ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters វិទ្យាស្ថានស្រាវ Rhodium Group បានឲ្យដឹងថាក្រុមហ៊ុនអាមេរិកបានវិនិយោគទឹកប្រាក់ ២៥៦ ពាន់លានដុល្លារនៅលើទីផ្សារចិនចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៧​ដែលកើនឡើងទ្វេដងនៃការវិនិយោគសរុបរបស់ក្រុមហ៊ុនចំនួន ១៤០ ពាន់លានដុល្លារអាមេរិកចិនចាក់ចូលអាមេរិក។

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Steven Mnuchin ធ្វើឡើងឆ្លើយតបនឹងសំណួ អ្នកសារព័ត៌មាន បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅបានសរសេរសារមួយ បង្ហោះលើ Twitter ថា បានបង្គាប់ក្រុមហ៊ុនអាមេរិកពិចារណាចាកចេញពីប្រទេសចិន ហើយ មកបង្កើតរោងចក្រផលិត ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកវិញ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ