Trending now

ឡាវនិងវៀតណាមសហការគ្នារៀបចំសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ជាច្រើន

13:21 | 12/10/2019 ((ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធ))

យុគសម័យ - ខេត្តចំនួន ៤ នៅភាគខាងត្បូងនៃប្រទេសឡាវនិងខេត្តភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសវៀតណាម បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរមក ទស្សនាប្រទេសទាំងពីរ។

គោលដៅទេសចរណ៍មួយនៅប្រទេសឡាវ (រូបថត៖ vietnamplus.vn)

កាសែត Vientianes Times កាលពីថ្ងៃទី ១០ ខែតុលាបានផ្សាយអត្ថបទស្តីពី មន្រ្តីមកពីខេត្តចំនួន ៤ នៅភាគខាងត្បូងនៃប្រទេសឡាវនិងខេត្តភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសវៀតណាមរួមទាំងក្រុមហ៊ុនទេសចរណ៍ដែលពាក់ព័ន្ធនានានាពេលថ្មីៗនេះ បានជួបជុំគ្នានៅខេត្តចំប៉ាសាក់ភាគខាងត្បូងប្រទេសឡាវ ដើម្បីពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសទាំងពីរច្រើនថែមទៀត។

ថ្លែងទៅកាន់កាសែតនេះនាថ្ងៃទី ៩ ខែតុលា លោកស្រី Bounthong Bouphasavanh អនុប្រធានមន្ទីរព័ត៌មានវប្បធម៌និងទេសចរណ៍ខេត្ត Attapeu បានមានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរគ្រោងនឹងរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ ភាគីទាំងពីរក៏បានពិចារណាលើវិធានការណ៍ដើម្បីកែលំហេដ្ឋារចនាសម្ព័ន្ធនិងនិតិវិធីអន្តោប្រវេសន៍ ក៏ដូចជា ឯកភាពគ្នាពិនិត្យមូលដ្ឋានទេសចរណ៍នៅតាមតំបន់ទេសចរណ៍នានាដើម្បីធានាថាកន្លែងទាំងនេះមានសេវាកម្មល្អនិងធានាគុណភាពក្នុងការបំរើការងារផ្សេងៗទៀត។

ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណើរទេសចរណ៍ជាក្រុមពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាមនិងផ្ទុយមកវិញ ព្រមទាំងផ្សព្វផ្សាយសេវាកម្មទេសចរណ៍ដើម្បីទាក់ទាញការវិនិយោគក្នុងការធ្វើឱ្យប្រសើរឡើងនូវគោលដៅទេសចរណ៍នានា។យោងតាមស្ថិតិរបស់ក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍ឡាវ បានឲ្យដឹងថាក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ប្រទេសឡាវបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសបានចំនួនជាង ២,២ លាននាក់ ដែលកើនឡើងប្រមាណ ៥% ក្នុងរយៈពេលដូចគ្នាឆ្នាំទៅមិញ៕

((ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធ))

((ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធ))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR