Trending now

កងទ័ពការពារព្រំដែនខេត្ត Dak Lak ជួយសង្គ្រោះមន្រ្តីនគរបាលការពារព្រំដែនកម្ពុជា

21:42 | 14/10/2019 (យោងតាម bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅព្រឹកថ្ងៃទី ១៤ ខែតុលានេះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានចុះមកលើកទឹកចិត្តនិងសួរសុខទុក្ខសុខភាពលោកអនុសេនីយ៍ឯក Chun Sok Nin ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែននៅក្រោមស្នងការដ្ឋាននគបាលខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងព្យាបាលនៅទូទៅតំបន់ Tay Nguyen។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានចុះមកលើកទឹកចិត្តនិងសួរសុខទុក្ខសុខភាពលោកអនុសេនីយ៍ឯក Chun Sok Nin។​ (ប្រភព៖ Bienphong)

កន្លងមកនៅថ្ងៃទី ៦ ខែតុលា បន្ទាប់ពីទទួលបានសំណូមពរពីភាគីកម្ពុជា អ្នកមន្ទីរពេទ្យយោធាការពារព្រំដែន H’Leo កងទ័ពការពារព្រំដែនខេត្ត Dak Lak ទទួលបានលោកអនុសេនីយ៍ឯក Chun Sok Nin ក្នុងសភាពអស់កម្លាំងគ្រុនក្តៅឈឺ អស់កម្លាំងសាច់ដុំជាប្រព័ន្ធ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានបញ្ជូនក្រុមគ្រូពេទ្យយោធាដើម្បីសម្របសម្រួលជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យពេទ្យយោធា ៧៣៧ នៃគណៈប្រតិភូសេដ្ឋកិច្ចយោធា ៧៣៧ (យោធភូមិភាគទី V) សម្រាប់ជំនួយដំបូង។

បន្ទាប់ពីឆ្លងកាត់ស្ថានការណ៍ដ៏ធ្ងន់ធ្ងរ លោកអនុសេនីយ៍ឯក Chun Sok Nin ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅតំបន់​ Tay Nguyen ដោយគ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak ដើម្បីមានលក្ខខណ្ឌប្រសើរក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។

បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់វរសេនីយឯក Chun Sok Nin កំពុងតែរីកចម្រើនទៅមុខយ៉ាងល្អនិងមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ក្រុមគ្រូពេទ្យនិងគ្រូពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្ត Dak Lak៕

(យោងតាម bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ