Trending now

វៀតណាមនិងប៉ូឡូញជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី

15:59 | 15/10/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៤ ខែតុលា លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquocte.vn)

ក្នុងជំនួបនេះ លោក To Anh Dung បានសម្តែងនូវក្តីសោមន្សរីករាយនិងកោតសរសើរចំពោះការអភិវឌ្ឍដ៏វិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យរវាងវៀតណាមនិងប៉ូឡូញក្នុងរយៈពេលកន្លងមក។ លោក To Anh Dung បានស្នើឱ្យភាគីទាំងពីរសហការគ្នារៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២០ ខាងមុខនេះ ព្រមទាំងផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាអនុវត្តយន្តការនៃការពិគ្រោះយោបល់នយោបាយនិងសេដ្ឋកិច្ចរវាងរដ្ឋាភិបាលទាំងពីរប្រកបដោយប្រសិទ្ធភាពផងដដែរ។ វៀតណាមស្វាគមន៍និងមានឆន្ទៈក្នុងការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងតំបន់ដែលប៉ូឡូញមានឧត្តមភាពនិងសមស្របទៅនឹងតម្រូវការរបស់វៀតណាមដូចជាការកែច្នៃម្ហូបអាហារ កសិកម្ម ឱសថ ។ល។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Wojciech Gerwel បានអះអាងថាប៉ូឡូញតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្របវិស័យជាមួយវៀតណាម ព្រមទាំងគាំទ្រនិងជម្រុះទំនាក់ទំនងរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុបឲ្យកាន់តែល្អប្រសើរ ក្នុងនោះមានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤