Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀងច័ន្ទ

23:49 | 28/09/2019 (ប្រភព៖ vovworld.vn)

លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបតិ្តការ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងខេត្តវៀងច័ន្ទជា មួយតំបន់នានារបស់វៀតណាមនាពេលកន្លងទៅ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូវៀតណាមជួបសន្ទនាជាមួយលេខាអភិបាលខេត្តវៀងច័ន្ទ (រូបថត៖ VOV)

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅខេត្តវៀងច័ន្ទ ជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រ ដ៏សំខាន់ តភ្ជាប់រដ្ឋធានីវៀងច័ន្ទជាមួយខេត្តក្រុងនៅភាគខាងជើងនិងភាគ កណ្ដាលឡាវ។ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបតិ្តការ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងខេត្តវៀងច័ន្ទជា មួយតំបន់នានារបស់ វៀតណាមនាពេលកន្លងទៅ ព្រមទាំងមានគោលបំណងថា នាពេលខាងមុខ ខេត្តវៀងច័ន្ទនឹងបន្តបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាព ក្នុងកិច្ចសហប្រតិបតិ្តការជាមួយខេត្តក្រុងនានារបស់វៀតណាម ជាពិសេស គឺលើ វិស័យអប់រំ បណ្ដុះបណ្ដាល អភិវឌ្ឍប្រភពធនធានមនុស្ស ផ្លាស់ប្ដូរបទពិសោធន៍ អំពីការងារកសាងបក្ស គ្រប់គ្រងសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងកសិកម្ម ជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR