Trending now

ខេត្តគៀនយ៉ាង (វៀតណាម) និងខេត្តកែប (កម្ពុជា) បង្កើតក្រុមការងារមួយសម្រាប់ខេត្តនីមួយៗដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក

17:36 | 07/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៥ ខែកញ្ញា នៅខេត្ត គៀនយ៉ាងបានប្រព្រឹត្តទៅសន្និសីទបូកសរុបកម្មវិធីសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនគៀនយ៉ាង (វៀតណាម) និងគណៈកម្មាធិការរដ្ឋ បាលខេត្តកែប (កម្ពុជា) ក្នុងរយៈពេល ២ ឆ្នាំ (ឆ្នាំ២០១៧ - ២០១៨) ។ នៅក្នុងសន្និសីទនេះខេត្តទាំងពីរបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលនៅតែសសេសសល់ និងបន្តអនុវត្តកិច្ចព្រមព្រៀងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។

លោក Pham Vu Hong ប្រធានគណៈកម្មាធិការប្រជាជនគៀនយ៉ាង និង លោក កែនសន្ថា អភិបាលខេត្តកែប (កម្ពុជា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ ស្តីពីការបន្តសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើននាពេលខាងមុខ

ខេត្តគៀនយ៉ាង (វៀតណាម) និងខេត្តកែប (កម្ពុជា) បានអះអាងជាឯកច្ឆន្ទនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័ន អាជ្ញាធរគ្រប់កំរិត កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំងពីរ ដែលបានខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងនិងអនុសញ្ញា និងឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័នមជ្ឈិមនានាដើម្បីរួមចំណែកនាំដល់សមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខនិងការពារជាតិសម្រាប់ប្រជាជននៃខេត្តទាំងពីរ ព្រមទាំងបង្កើនចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរ។ លោក Pham Vu Hong ប្រធានគណៈកម្មាធិការប្រជាជនគៀនយ៉ាង និង លោក កែនសន្ថា អភិបាលខេត្តកែប (កម្ពុជា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ ស្តីពីការបន្តសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើននាពេលខាងមុខ។

មន្ទីរទេសចរណ៍ខេត្តកៀងយ៉ាងនិងមន្ទីរទេសចរណ៍ខេត្តកែបបានចុះហត្ថលេខាលើផែនការសម្របសម្រួលនិងអភិវឌ្ឍន៍ទេសចរណ៍ស្របតាមច្បាប់។ ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ក៏ដូជជាបង្កើនការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌ សុខាភិបាលនិងកិច្ចការបរទេសប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR