Trending now

វៀតណាម - រុស្ស៊ីជំរុញការផ្លាស់ប្តូរវប្បធម៌និងភាសា

16:04 | 09/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាលពីសប្តាហ៍មុននៅសាកលវិទ្យាល័យភាសាជាតិមូស្គូត្រូវបានធ្វើឡើងកិច្ចពិភាក្សា ៖ “ ភាសាវៀត ណាមក្នុងសកម្មភាពផ្លាស់ប្តូររវាងភាសានិងវប្បធម៌រុស្ស៊ី” ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យភាសាជាតិមូស្គូ សម្របសម្រួលជាមួយគ្រឹះស្ថានបោះពុម្ភវ័យក្មេងដើម្បីបង្កើនការតភ្ជាប់និងផ្លាស់ប្តូរភាសានិងវប្បធម៌រវាងវៀតណាមនិងរុស្ស៊ី។

ទិដ្ឋភាពនៃសិក្ខាសាលា។ (ប្រភព៖ TTXVN)

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសនៃឆ្នាំមិត្តភាព វៀតណាម - រុស្ស៊ី ដែលបានលើកឡើងពីកត្តាពិសេសនិងការលំបាកនៅពេលបកប្រែស្នាដៃអក្សរសាស្ត្រពីភាសាវៀតណាមទៅជាភាសារុស្ស៊ីនិងផ្ទុយម

នៅឯសិក្ខាសាលានេះ លោកស្រីបណ្ឌិត Elena Zubtsova បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលបំណងលើកទឹកចិត្តអោយនិស្សិតរុស្ស៊ីដែលរៀនភាសាវៀតណាម នឹងចាប់អារម្មណ៍ចូលរួមបកប្រែ ដែលជាវិស័យមិនសូវមានអ្នកចាប់អារម្មណ៍នៅឡើយ។

លោកស្រី Elana Zubsova បានថ្លែងថា៖ “កាលពីអតីតកាល រុស្ស៊ីមានអ្នកជំនាញជាច្រើនដែលបង្រៀនទាំងភាសា វៀតណាមនិងបកប្រែក៏ដូចជាសិក្សានៅវៀតណាមលើគ្រប់វិស័យផងដែរ។ តែឥឡូវ យុវជនមិនសូវចូលចិត្តបកប្រែទេ។ ហេតុដូច្នេះ គោលបំណងរបស់យើងគឺដើម្បីទាក់ទាញយុវជននិងនិស្សិតឱ្យរៀនភាសាវៀតណាមជាពិសេសសិស្សរបស់ខ្ញុំដែលជានិស្សិតសិក្សាខាងបកប្រែ ដែលមានបំណងចង់បកប្រែស្នាដៃអក្សរសាស្ត្រវៀតណាមនិងណែនាំអក្សរសាស្ត្រនៃប្រ ទេសវៀតណាមនៅប្រទេសរុស្ស៊ីតែម្តង”។

ដោយសំដៅទៅលើភាពសំបូរបែបនិងភាពច្នៃប្រឌិតនៃភាសាវៀតណាមលោក Duong Thanh Tuyen ប្រធានគ្រឹះស្ថានបោះពុម្ភវ័យក្មេងបានផ្តល់ឧទាហរណ៍គួរឱ្យចាប់អារម្មណ៍អំពីរបៀបប្រើវិធីនៃការនិយាយក្នុងភាសាវៀតណាម។ សុន្ទរកថារបស់គាត់ត្រូវបានអបអរសាទរដោយនិស្សិតរុស្ស៊ីជាច្រើន។

គ្រឹះស្ថានបោះពុម្ភវ័យក្មេងណែនាំស្នាដៃអក្សរសាស្ត្រវៀតណាមមួយចំនួន។ (ប្រភព៖ VOV)

ទន្ទឹមនឹងនេះអ្នកបកប្រែជើងចាស់ Maxim Syunnerberg លើកឡើងពីការលំបាកនិងបញ្ហានៅពេលបកប្រែពីភាសាវៀតណាមទៅជាភាសារុស្ស៊ី។ អ្នកបកប្រែ Nguyen Thuy Anh ក៏បានលើកឡើងពីវិធីបណ្តុះបណ្តាលថ្មីៗដើម្បីជំរុញការលើកទឹកចិត្តរបស់សិស្ស។ លោកស្រីបានស្នើបង្កើតកិច្ចប្រជុំដើម្បីផ្លាស់ប្តូរនិងគាំទ្រគ្នាទៅវិញទៅមកពីចម្ងាយពីការបកប្រែពីភាសាវៀតណាមទៅជាភាសារុស្ស៊ីនិងផ្ទុយមកវិញ។

និស្សិតរុស្ស៊ីភាគច្រើនដែលចូលរួមសិក្ខាសាលាបានបង្ហាញចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ។ លោក Duong Thanh Truyen បានឲ្យដឹងថាព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកសៀវភៅភាសាវៀតណាមទៅកាន់សហគមន៍និយាយភាសាវៀតណាមនៅឯបរទេសក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាអត្តសញ្ញាណភាសានិងវប្បធម៌វៀតណាមសម្រាប់អនាគត៕

https://thoidai.com.vn/viet-nga-thuc-day-giao-luu-ngon-ngu-va-van-hoa-87109.html

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR