Trending now

រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួប​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អាហ្វ្រិកខាងត្បូង

14:07 | 23/08/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នារសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងនិងអតីតយុទ្ធជនអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង (រូបថត៖ vov.vn)

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឧស្សាហកម្ម ការពារជាតិ ការបណ្តុះបណ្តាលបុគ្គលិកខាងការពារជាតិ ចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នាសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការជួយឧបត្ថម្ភគ្នាក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសនៅប្រទេសស៊ូដង់ខាងត្បូងនិងប្រទេសអាហ្វ្រិកមួយចំនួនទៀតផង៕

(តាម៖ vovworld.vn)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR