Trending now

ការប្រកួតប្រជែងចំរៀងភាសាវៀតណាមសម្រាប់អណិកជនវៀតណាមនៅតំបន់ភាគឦសាន ប្រទេសថៃ

13:04 | 18/08/2019 (យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

យុគសម័យ - "ការប្រកួតប្រជែងចំរៀងភាសាវៀតណាម" សម្រាប់អណិកជនវៀតណាមនៅតំបន់ភាគឦសានប្រទេសថៃត្រូវបានចូលរួមដោយអណិកជនវៀតណាមជាង ៤០០ នាក់មកពី ២០ ខេត្ត

ឈុតមួយត្រូវបានសម្តែងនៅការប្រកួតប្រជែង។

ឆ្ពោះទៅខួបអនុស្សាវរីយ៍លើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនិង ៧៤ ឆ្នាំនៃទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean ប្រទេសថៃមានសកម្មភាពឃោសនាជាច្រើនដែលមានអត្ថន័យជាក់ស្តែងសម្រាប់សហគមន៍អណិកជនវៀតណាមនិងអាជ្ញាធរមូលដ្ឋាន។

ជាពិសេសនៅថ្ងៃទី ១៥ ខែសីហា ស្ថានកុងស៊ុលវៀតណាមបានរៀបចំ “ ការប្រកួតប្រជែងចម្រៀងភាសាវៀតណាម” សម្រាប់អណិកជនវៀតណាមនៅតំបន់ភាគឦសានប្រទេសថៃ។ ការប្រកួតនេះបានចូលរួមដោយអណិកជនវៀតណាមជាង ៤០០ នាក់មកពីខេត្តចំនួន ២០ នៅតំបន់ភាគឦសានប្រទេសថៃក្នុងអាយុ ៩ ឆ្នាំដល់ ៧៦ ឆ្នាំ។

ដោយប្រធានបទនៃការសរសើរលោកប្រធានហូជីមិញ សរសើរមនោសញ្ចេតនាសម្រាប់មាតុភូមិ ប្រពៃណីជាតិវៀតណាម។ល។ ការសម្តែងវប្បធម៌ចំនួន ៤៥ មានលក្ខណៈចម្រុះជាទម្រង់សម្បូរបែបដែលបានបង្ហាញពីរៀបចំដោយប្រុងប្រយ័របស់សហគមន៍អណិកជន។

ការប្រកួតប្រជែងនេះបាននាំយកនូវឱកាសដើម្បីប្រាស្រ័យទាក់ទងគ្នា ហើយបង្កើនសាមគ្គីភាពសម្រាប់អណិកជន វៀត ណាមនៅប្រទេសថៃ។ ក្រៅពីនេះ ការប្រកួតប្រជែងបានធ្វើឱ្យដាស់អារម្មណ៍នៃប្រពៃណីនូវការបង្រៀននិងការរៀនភាសាវៀតណាមនៅក្នុងសហគមន៍អណិកជនវៀតណាមនៅប្រទេសថៃ។

នៅចុងបញ្ចប់នៃការប្រកួតគណៈវិនិច្ឆ័យបានជ្រើសរើសឈុតល្អបំផុតចំនួន ១០ ដើម្បីបន្តការសម្តែងក្នុងពិធីអបអរសាទរទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលរៀបចំឡើងដោយស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean នៅចុងខែសីហា៕

(យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

(យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR