Trending now

ការធ្វើអាជីវកម្មសក្តានុភាពពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងអ៊ុយរូហ្គាយ

09:40 | 15/08/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងហាណូយ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) និងទីភ្នាក់ងារជម្រុញការវិនិយោគអ៊ុយរូហ្គាយ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្មវិនិយោគទ្វេភាគី។

រោងចក្រផលិតស្បែកជើងមួយនៅវៀតពណាម (រូបថត៖ tapchithongtindoingoai.vn)

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Vu Ba Phu ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម ព្រមទាំងជួយគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាផងដែរ។ តាមរយៈនោះអាចធ្វើឱ្យប្រសើរឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត។

យោងតាមការស្ថិតិបានបង្ហាញថា ការនាំចេញ - នាំចូលសរុបរបស់វៀតណាមទៅកាន់ប្រទេសអ៊ុយរូហ្គាយក្នុងឆ្នាំ ២០១៨ សម្រេចបាន ១៤០ លានដុល្លារអាមេរិក កើនឡើង ១៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលក្នុងនោះ វៀតណាមបាននាំចេញទៅអ៊ុយរូហ្គាយសម្រេចបាន ៨២ លានដុល្លារ កើនឡើង ១៧,៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ រីឯការនាំចូលរបស់វៀតណាមពីអ៊ុយរូហ្គាយសម្រេចបាន ៥៨ លានដុល្លារអាមេរិក កើនឡើង ២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។

សម្រាប់សហគ្រាសវៀតណាម ទីផ្សារអ៊ុយរូហ្គាយតែងតែត្រូវបានផ្តល់អាទិភាពនិងជាទីផ្សារនាំចេញដែលមាន សក្តានុភាពខ្លាំងជាច្រើន ប៉ុន្តែដោយសារចម្ងាយពីភូមិសាស្ត្រ សហគ្រាសទាំងសងខាងមិនមានលក្ខខណ្ឌច្រើនដើម្បីទាក់ទងជាមួយនឹងគ្នាជាទៀងទាត់នោះឡើយ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤