Trending now

ពិធីបើកមហោស្រពកីឡាក្លឹបអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា

22:17 | 17/08/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឆ្ពោះទៅរំលឹកខួបលើកទី ៧៤ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា ក្នុងគោលបំណងបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងធុរកិច្ចនៅក្នុងសហគមន៍ក្លឹបអង្គភាពអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា (VBCC) និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមទាំងទីភ្នាក់ងារអមស្ថានទូត មហាស្រពកីឡា VBCC បានបើកនៅរសៀលថ្ងៃទី ១៥ ខែសីហានៅតំបន់កីឡា LBN Sports នៅរាជធានីភ្នំពេញ។

ទិដ្ឋភាពនៃការបើកពិធី (វូបថត៖ vovworld.vn)

ព្រឹត្តិការណ៍កីឡា VBCC នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងការប្រកួតកីឡាបាល់ទាត់ កីឡាវាយតែននីស វាយកូនហ្គោល វាយសី និងវាយប៉េងប៉ុង។ នេះជាឱកាសដ៏ល្អដើម្បីបង្កើតឆាកលេងកីឡាដ៏មានអត្ថប្រយោជន៍រវាងធុរកិច្ចនិងថ្នាក់ដឹកនាំ បុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា តាមរយៈព្រឹត្តិការកីឡានេះនឹងបង្កើតចលនាលេងកីឡានិងរក្សាមហាស្រពកីឡានេះជាប្រចាំឆ្នាំ។

ទិដ្ឋភាពនៃការប្រកួរកីឡាបាល់ទាត់ (រូបថត៖ TTXVN)

ថ្លែងក្នុងពិធីបើកមហោស្រពកីឡានេះ អគ្គនាយកធនាគារ BIDC អនុប្រធាន VBCC លោក Nguyen Quoc Hung បានស្នើឱ្យកីឡាករដែលចូលរួមការប្រកួតនេះដោយឈរលើស្មារតីសាមគ្គីភាព ស្មោះត្រង់ ព្រមទាំងបង្កើតរូបភាពដ៏ស្រស់ស្អាតចមពោះទស្សនិកជនផងដែរ។ ។

ព្រឹត្តិការណ៍កីឡា VBCC បានប្រមូលផ្តុំក្រុមនិងកីឡាករចំណុះសហគ្រាសវៀតណាមនាំមុខគេនៅកម្ពុជា ដូចជាក្រុមហ៊ុនមិត្ដហ្វូន(Metfone) - SacomBank - BIDC និង OpenNet៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR