Trending now

វៀតណាម - អាហ្វ្រិកខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន

11:21 | 02/08/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - វៀតណាមនិងអាហ្រ្វិកខាងត្បូងបានលើកកម្ពស់វិធានការដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី បង្កលក្ខណៈងាយស្រួយសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មការវិនិយោគនិងកសិកម្ម។ល។

លោក Pham Minh Chinh និង លោក Cyril Ramaphosa​ ប្រធានគណៈបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក (ANC)


យោងតាមអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងថា ទទួលបានការអញ្ជើញពី គណៈបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក (ANC) លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយនិងជាលេខាធិការមជ្ឈិមបក្ស បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនិងធ្វើការនៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២៧ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា។

ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាពនៃបក្សនិងប្រទេសនីមួយៗ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ បទពិសោធន៍ក្នុងការកសាងកម្មាភិបាលមន្ត្រីរាជការនិងយន្តការសម្រាប់ទាក់ទាញនិងប្រើប្រាស់អ្នកទេពកោសល្យនិងបទពិសោធន៍របស់ គណបក្សកាន់អំណាចក្នុងការកែលម្អបរិធានរដ្ឋ រៀបចំចាត់ចែងនិងប្រើប្រាស់បុគ្គលិនៃកគណបក្សក្នុងប្រព័ន្ធឋានៈជាអ្នកដឹកនាំជាតិ។ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបុគ្គ លិកនិងទាក់ទាញអ្នកដែលមានទេពកោសល្យឱ្យធ្វើការនៅក្នុងវិស័យសាធារណៈ។

ភាគីទាំងពីរបានឯកភាពគ្នានាពេលខាងមុខនេះ ត្រូវផ្តោតទៅលើការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរព័ត៌មានពង្រឹងការយល់ដឹងទូទៅអំពីស្ថានភាពពិភពលោកនិងតំបន់ បទពិសោធន៍អំពីការរៀបចំគ្រប់គ្រងនិងកសាងជាតិ ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យបណ្តុះបណ្តាលមន្រ្តី រៀបចំកិច្ចប្រជុំគណៈកម្មា ធិការចម្រុះពាណិជ្ជកម្មលើកទី ៤ នៅទីក្រុងហាណូយ យ៉ាងជាប់រហស់ ជំរុញវិធានការដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការទូតសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិនិយោគកសិកម្មថាមពលសន្តិសុខនិងការពារជាតិដើម្បីផ្គូផ្គងជាមួយសក្តានុពលនិងប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមធ្វើបែបបទនិងធ្វើជំនួញរស់នៅអាហ្រ្វិកខាងត្បូង។

ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពក្នុងវេទិកាពហុភាគីអន្តរជាតិនិងតំបន់ដោយគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់៕


(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR