Trending now

កម្ពុជា-វៀតណាម កិច្ចពិគ្រោះយោបល់នយោបាយលើកទី៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ

17:17 | 18/07/2019 (យោងតាម FN)

កម្ពុជា-វៀតណាម «កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាម» លើកទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅរាជធាំនីភ្នំពេញ។ កិច្ចពិគ្រោះយោបល់នេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ក្នុងកិច្ចពិគ្រោះយោបល់ (រូបថតៈ akp)

កិច្ចពិគ្រោះយោបល់នយោបាយនេះរៀបចំឡើងផ្អែកលើ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានចុះហត្ថលេខា នៅឆ្នាំ២០០១ ក្នុងគោលបំណងពិនិត្យឡើងវិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ akp)

ក្រសួងការបរទេស បានប្រកាសថា កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងជាប្រវត្តិសាស្ត្រដែលបច្ចុប្បន្នកំពុងត្រូវបានបន្តពូនជ្រុំដោយឈរលើមូលដ្ឋានបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង»។ ជាមួយនឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កំរិត និងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសកម្ម កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជាវៀតណាម លើកទី៦ នាពេលនេះ នឹងលើកកម្ពស់ថែមទៀតទំនាក់ទំនងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

រូបថតៈ akp

របៀបវារៈកិច្ចប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង វិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអប់រំ និងអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធ ស្ថាប័ន និងវិស័យសុខាភិបាល និងដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួម។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ FN)

កិច្ចប្រជុំពិគ្រោះយោបល់នេះ បានពិភាក្សាផងដែរ អំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung អញ្ជើញចូលជួបសម្តែងការគួរសមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថតៈ FN)

នៅរសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអនុញ្ញាតឲ្យគណៈប្រតិភូវៀតណាម ចូលជួបសម្តែងការគួរសមផងដែរ៕


(យោងតាម FN)

(យោងតាម FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់