Trending now

គណៈប្រតិភូនៃគណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជាអញ្ជើញមក បំពេញទស្សនកិច្ចការងារនៅវៀតណាម

21:19 | 22/05/2019 (ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិមវៀតណាម លោក​ Bui Truong Giang បានជឿជាក់ថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃគណៈឃោសនាអប់រំនៃគណៈបក្សប្រជាជកម្ពុជា នឹងទទួលជោគជ័យព្រមទាំងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ នាយប់ថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហូជីមិញ លោក Bui Truong Giang បានទទួលជួបជាមួយគណៈប្រតិភូគណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ជាម សុផល (Cheam Sophal) អនុប្រធានគណៈ ឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៥ ខែឧសភា។

ទិដ្ឋភាពនៃជំនួប (រូបថត៖ dangcongsan.vn)

ក្នុងជំនួននេះ លោក Bui Truong Giang បានសម្តែងនូវក្តីសប្បាយរីករាយនិងមោទនភាពចំពោះទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា ហើយប្រទេសទាំងពីរបានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យជាតិនៃប្រទេសរៀងៗខ្លួន ក្នុងអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្នកាលផងដែរ។ ចំណងសាមគ្គីភាពជាប្រពៃណីពិសេសនេះ បានក្លាយទៅជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរសំរាប់ប្រទេសទាំងពីរ ហើយភាគីទាំងពីរគួរតែរក្សានិងពង្រីកយ៉ាងខ្លាំងក្លាបន្តទៀតដល់ជំនាន់ក្រោយ ដើម្បីយល់ឲ្យច្បាស់អំពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាផងដែរ។

តំណាងនានាថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ dangcongsan.vn)

ទន្ទឹមនឹងនេះដែរ លោក ជាម សុផល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមចំពោះពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិត ដោយសំដែងនូវទំនាក់ទំនងជិតស្និទ្ធពិសេសរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ លោកបានបន្តទៀតថា គណបក្សប្រជាជននិងប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយចាត់ទុកថាទំនាក់ទំនងនេះជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដើម្បីថែរក្សានិង បន្សល់ទុកជូនដល់ជំនាន់ក្រោយពុំជាមិនខានឡើយ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ ដល់ទី ២៥ ខែឧសភា គណៈប្រតិភូ គណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជា នឹងទៅទស្សនា និងធ្វើការជាមួយ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងខេត្ត Ba Ria-Vung Tau ៕

(ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR