Trending now

ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្កោលទោសរាល់ការបាញ់ប្រហារ

07:13 | 05/08/2019 (យោងតាម TTXVN បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៤ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump raបានថ្កោលទោសរាល់ការបាញ់ប្រហារនៅក្នុងប្រទេសខ្លួន ដែលបណ្តាលអោយមានមនុស្សរាប់សិបនាក់ត្រូវស្លាប់និងរងរបួសផងដែរ។

កងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកហ៊ុំព័ទ្ធកន្លែងកើតហេតុ នៅទីក្រុង El Paso រដ្ឋ Texas នាថ្ងៃទី ៣ ខែសីហាឆ្នាំ ២០១៩ (រូបថតៈ AP/TTXVN)

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកើតមានឡើងការវាយប្រហារនៅទីក្រុង El Paso នៃរដ្ឋ Texas និងទីក្រុង Dayto នៃរដ្ឋ Ohio នោះ ប្រធានាធិបតី លោក Trump ក៏បានលើកឡើងពីបញ្ហាសុខភាពដែលជាមូលហេតុនៃឧបទ្ទវហេតុអកុសលទាំងនេះ។ ប្រធានាធិបតីលោក Trump បាននិយាយថា “យើងត្រូវចាត់វិធានការរាំងស្កាត់។ បញ្ហានេះបានបន្តកើតមានឡើងនៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើអ្នកក្រឡេកមើលករណីទាំងពីរខាងលើ អ្នកអាចឃើញបញ្ហាសុខភាពតែម្តង”។

មុននេះ នៅក្នុងការបាញ់ប្រហារនៅទីក្រុង El Paso នៃរដ្ឋ Texas យ៉ាងហោចណាស់មនុស្ស ២៩ នាក់ត្រូវស្លាប់និង ២៦ នាក់រងរបួស នៅពេលដែល ខ្មាន់កាំភ្លើងបានបាញ់អ្នកទិញឥវ៉ាន់នៅផ្សារទំនើប Wal-Mart ។ អត្តសញ្ញាណរបស់ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Patrick Crusius ជនជាតិស្បែកសភេទប្រុស មានអាយុ ២១ ឆ្នាំ មកពីទីក្រុង Allen City ស្ថិតនៅក្នុងរដ្ឋ Texas ដែលមានចម្ងាយប្រហែល ១.០៤៦ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង El Paso។ ប៉ូលីសកំពុងចាប់ខ្លួនជនសង្ស័យដើម្បីស៊ើបអង្កេតពីមូលហេតុនៃការបាញ់ប្រហារនេះ។ ទន្ទឹមជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ជនសង្ស័យហាក់ដូចជាមានមតិប្រឆាំងនឹងជនអន្តោប្រវេសន៍។

ប្រជាជនបួងសួងដល់ជនរងគ្រោះដោយសារការបាញ់ប្រហារនៅ ទីក្រុង Dayton នៃរដ្ឋ Ohio សហរដ្ឋអាមេរិក នៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ THX/TTXVN)

បន្ទាប់ពីប្រហែល ១០ ម៉ោងក្រោយមក ការបាញ់ប្រហារមួយទៀតបានកើតឡើងនៅទៅក្រុង Dayton នៃរដ្ឋ Ohio។ យោងតាមរបាយការណ៍បានអោយដឹងថា មនុស្សចំនួន ៩ នាក់ត្រូវបានសម្លាប់និងយ៉ាងហោចណាស់ ២៧ នាក់បានរងរបួសនៅពេលដែលជនសង្ស័យមានឈ្មោះ Connor Betts បានបាញ់ប្រហារនៅលើខ្សែផ្លូវ East 5th ក្នុងខ័ណ្ឌ Oregon នៃទីក្រុង Dayton។ ក្រោយមកជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់។ ព័ត៌មានថ្មីបំផុតក៏បង្ហាញថា ក្នុងចំណោមមនុស្ស ៩ នាក់ដែលបានស្លាប់នោះមានទាំងបងស្រីរបស់ជនសង្ស័យ Conner Betts ផងដែរ៕

(យោងតាម TTXVN បកប្រែដោយ ស្រីព្រេជ)

(យោងតាម TTXVN បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤