Trending now

ជួយឧបត្ថម្ភប្រជាជនក្រីក្រនៅតាមបឹងទន្លេសាបនៃប្រទេសកម្ពុជាទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩

00:54 | 13/05/2019

យុគសម័យ - នាថ្ងៃទី ២១ ខែមករា ក្រុមការងាររបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងផ្តល់អំណោយសម្រាប់ប្រជាជនក្រីក្រនៅខេត្តកំពង់ឆ្នាំង (នៃប្រទេសកម្ពុជា) ព្រមទាំងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តផងដែរ។

ទិដ្ឋភាពនៃជំនួបធ្វើការនៅគណៈកម្មាធិការខេត្តកំពង់ឆ្នាំង (រូបថតៈ TTXVN)

ចូលរួមជាសមាជិកនៃក្រុមការងារ រួមមានថ្នាក់ដឹកនាំនៃសមាគមខ្មែរ-វៀតណាម សាខាសមាគមខ្មែរ-វៀតណាមខេត្តកំពង់ឆ្នាំងនិងក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជា។

អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីចំពោះបងប្អូនអាណិកជនវៀតណាមនៅឯទីស្នាក់នៅបណ្តោះអាសន្ន តាមច្រាំងទន្លេភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និង ស្ថានទូតវៀតណាម មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបាន កំពុង នឹងមានសកម្មភាពសកម្មបន្ថែមទៀត ដើម្បីរួមចំណែកជួយឧបត្ថម្ភដល់អាណិកជនក្រីក្រនៅប្រទេសកម្ពុជា ជាពិសេសបងប្អូនអាណិជនក្រីក្រដែលស្ថិតក្នុងចំណោមក្រត្រូវផ្លាស់ទីលំនៅ អាចស្ថេរភាពជីវភាពរស់នៅផងដែរ។

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានលើកឡើងថា សហគ្រាសរបស់វៀតណាមនៅកម្ពុជាក៏ដូចជាសហគ្រាសកៅស៊ូ សុទ្ធតែត្រៀមជាស្រេចនិងរីករាយទទួលបងប្អូនមកទស្សនាផង សិក្សាផង និងគណនាការផ្លាស់ប្តូរអាជីពផង។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវនិងស្នើឲ្យប្រជាជននៅទីនេះ ខិតខំប្រឹងប្រែង និងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីឲ្យកូនៗទៅសាលារៀនតាមរយៈសាលារបស់កម្ពុជា ខណៈពេលដែលថ្នាក់ដឹកនាំខេត្តបញ្ជាក់ថា បានបញ្ជាណែនាំឲ្យសាលារៀនទទួលកូនចៅអាណិកជនចូលសិក្សាហើយនោះ។ ធ្វើបានដូច្នេះ ប្អូនៗកុមារ ទើបសម្របខ្លួនទៅក្នុងជីវភាពរបស់ប្រទេសសាមីនិងផ្លាស់ប្តូរអនាគតរបស់ខ្លួន។

ជ្រុងមួយនៃកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់អាណិកជនក្រីក្រ តាមច្រាំងទន្លេសាប ភូមិ​ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (រូបថត: TTXVN)

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh និងក្រុមការងារ បានអញ្ជើញផ្តល់អំណោយជូនពរឆ្នាំថ្មីចំពោះគ្រួសារអាណិកជនក្រីក្រចំនួន១ពាន់គ្រួ នៅទីស្នាក់នៅបណ្តុះអាសន្ន ភូមិចុងកោះ សង្កាត់ផ្សាឆ្នាំងទីក្រុងកំពង់ឆ្នាំង។

តាមកម្មវិធី នាថ្ងៃទី២២ខែមករា ឯកអគ្គរដ្ឋទូត លោក Vu Quang Minh និងក្រុមការងារ បានបន្តដំណើរទៅជូនពរឆ្នាំថ្មីប្រពៃណី និងជូនអំណោយសម្រាប់គ្រួសារក្រីក្រ ៥០០គ្រួ នៅតាមទីស្នាក់នៅបណ្តុះអាសន្ន ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរនិងស្រុកជលគីរី។

មុននោះ ក្នុងថ្ងៃដដែល ក្រុមការងារបានអញ្ជើញជួបធ្វើការជាមួយអភិបាលខេត្តកំពង់ឆ្នាំ លោក ឈួរ ច័ន្ទ ឌឿន ដោយស្នើឲ្យថ្នាក់ដឹកនាំខេត្ត បន្តផ្តោតការយកចិត្តទុកដាក់និងមានដំណោះស្រាយសមស្រប ដើម្បីដោះស្រាយនូវការលំបាករបស់បងប្អូនដើមកំណើតវៀតណាម ដែលត្រូវផ្លាស់ទីលំនៅតាមបណ្តាទីស្នាក់នៅបណ្តុះអាសន្ននៃខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh និងក្រុមការងារបានអញ្ជើញជូនអំណោយដល់បងប្អូនអាណិកជនក្រីក្រនៅតាមទីស្នាក់នៅបណ្តុះអាសន្ន តាមឆ្នាំងទន្លេ នៃភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង (រូបថតៈ TTXVN)

សូមគូសបញ្ជាក់ថា ចាប់តាំងពីដើមខែតុលាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តផែនការផ្លាស់ប្តូរទីលំនៅបណ្តែតទឹកនៅលើបឹងទន្លេសាប សំដៅដោះស្រាយការបំពុលប្រភពទឹក ការពារប្រភពធនធានជលផលនិងរួមចំណែក ស្ថេរភាពជីវភាពរស់នៅនៅលើទន្លេរបស់បងប្អូនផងដែរ។ យោងតាមផែនការនេះ គ្រួសាររាប់ពាន់ ដែលមានប្រជាជនរាប់ម៉ឺននាក់ ក្នុងនោះមានទាំងប្រជាជនដើមកំណើតវៀតណាម រស់នៅលើភូមិអណ្តែតទឹកត្រូវផ្លាស់ទីលំនៅ។ ហើយយោងទៅតាមផែនការរបស់ខេត្ត រហូតដល់ខែមិថុនាខាងមុខ គ្រួសារដែលប្រកបមុខរបរចិញ្ចឹមត្រីបែនោះ ទោះបីជានៅបានចិញ្ចឹមត្រីលើបឹងទន្លេសាបក៏ដោយ ក៏ត្រូវប្តូរមុខងារ តាមលក្ខណៈចិញ្ចឹមតែត្រីប៉ុណ្ណោះ រីឯជីវភាពរស់នៅត្រូវផ្លាស់ទីនៅលើដីគោកវិញជាមិនខាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR