Trending now

ពិធីបុណ្យផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា

08:25 | 01/04/2019 (យោងតាម baovanhoa.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

យុគសម័យ - នាថ្ងៃទី ៣១ ខែមីនា នៅសាកលវិទ្យាល័យ Ton Duc Thang សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំពិធីបុណ្យផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីនិស្សិតរាប់រយនាក់ ជានិស្សិតវៀតណាម ឡាវនិងកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានានៃក្រុងហូជីមិញ។

និស្សិតនៃប្រទេសទាំងបី វៀតណាម -ឡាវ - កម្ពុជានៅក្នុងពិធីបុណ្យ (រូបថតៈ .baovanhoa.vn)

នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារ ការបោះជំរំ និងបាល់ទាត់ ជាដើម។ សកម្មភាពទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ ថ្ងៃទី ១០ ខែមេសា។ លោក Le Hoang Minh ប្រធាននាយកដ្ឋានអន្តរជាតិនៃសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺសកម្មភាពមានការបើកទូលាយជាង។

ពោលគឺនិស្សិតចូលរួមមានទាំងនិស្សិតឡាវនិងកម្ពុជា។ លក្ខណៈពិសេសថ្មីនៅឆ្នាំនេះ ទទួលបានការគាំទ្រពីនិស្សិតរបស់ប្រទេសទាំងបី ដែលបានរួមគ្នាស្វែងយល់ពី បទពិសោធន៍នៃជីវិតវប្បធម៌។ ចំនួនក៏ត្រូវបានបើកទូលាយផងដែរ ការផ្លាស់ប្តូរវប្បធម៌និងនិងការសម្តែងសិល្បៈគឺទទួលជោគជ័យយ៉ាងត្រចះត្រចង់ណាស់”។

ពិធីបុណ្យនេះបានរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងយុវជននៃប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា។

ខាងក្រោមនេះគឺជារូបថតមួយចំនួននៃពិធីបុណ្យ៖


(យោងតាម baovanhoa.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

(យោងតាម baovanhoa.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤