Trending now

កម្ពុជានឹងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមក្នុងការបន្លាស់ទីផ្ទះបណ្តែតទឹកលើបឹងទន្លេសាបឲ្យទៅរស់នៅកន្លែងស្ថិរភាព

20:04 | 13/11/2018 (យោងតាម chinhphu.vn)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសកម្មភាពត្រៀមរៀបចំសម្រាប់កិច្ចប្រកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១៣ខែវិច្ឆិកា នៅប្រទេសសិង្ហបុរី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួល ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកប្រាក់សុខុន (រូបថត៖ baoquocte.vn)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរលោកប្រាក់សុខុនដែលទើបបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។

ស្តីពីបញ្ហាបន្លាសទីផ្ទះប្រជាជននៅបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ក្នុងនោះមានប្រជាជនកម្ពុជាដើមកំណើតវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានកត់សម្គាល់រាល់ការប្រឹងប្រែងរបស់កម្ពុជាក្នុងជួយឧបត្ថម្ភការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ baoquocte.vn)

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានរំលឹកឡើងវិញនូវសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ដែលបានលើកឡើងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ស្តីពីការជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាម ក្នុងការបន្លាស់ទីផ្ទះបណ្តែតទឹកលើបឹងទន្លេសាបឲ្យរស់នៅដីគោក ដោយធានានូវលក្ខណៈរស់នៅស្ថិរភាពនិងគ្រប់គ្រាន់អំពីហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាពនិងការផ្លាស់ប្តូរមុខរបរជួយប្រជាជនផងដែរ។

ចំណែកឧបនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រាក់ សុខុនបានអះអាងនូវគោលបំណងរបស់រាជ្យរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ប្រជា ជនដែលបានតាំងលំនៅថ្មីផងដែរ៕

(យោងតាម chinhphu.vn)

(យោងតាម chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR