Trending now

សិក្ខាសាលាអន្តរជាតិស្តីពីវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងបីវៀតណាម - កម្ពុជា - ឡាវ

21:09 | 15/10/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុង Ha Long (ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) បណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាម (VASS) រាជបណ្ឌិតសភាកម្ពុជា (RAC) និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រសង្គមជាតិឡាវ (LASS) បានរួមសហការ រៀបចំសិក្ខាសាលាប្រចាំឆ្នាំលើកលទី៧ ស្តីពីវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងបីដែលមានប្រធានបទ៖ កិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា និងឡាវក្នុងបរិបទថ្មី។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ http://baoquangninh.com.vn )

សិក្ខាសាលានេះបានផ្តោតលើការវាយតម្លៃអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសជាការកំណត់នូវក្តីលំបាកនិងបញ្ហាប្រឈមមួយចំនួននៃបរិបទថ្មី ពីអន្តរជាតិផងនិងពីប្រទេសទាំងបីផង ដែលបានជះឥទ្ធិពលលើការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសនីមួយៗយ៉ាងដូចម្ត៉េច។ សិក្ខាសាលានេះបានដាក់ចេញនូវវិធានការនិងគោលនយោបាយសំខាន់ៗក្នុងការលុបបំបាត់របាំងនិងដោះស្រាយបញ្ហាដែលនៅសេសសល់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបីនៅក្នុងតំបន់នៅក្នុងបរិបទថ្មី។

សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang ថ្លែងក្នុងសិក្ខាសាលា (រូបថតៈ http://baoquangninh.com.vn )

សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang លេខាមជ្ឈិមបក្សនិងជានាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថាបណ្ឌិតសភានៃប្រទេសទាំងបីនិងវិទ្យាសាស្ត្រសង្គមបន្តសហការយ៉ាងជិតស្និតជាមួយគ្នាដើម្បីបំពេញនូវក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការដោយរក្សាការផ្លាស់ប្តូរជាប្រចាំនិងទៀងទាត់។ ទន្ទឹមជាមួយគ្នានោះ បញ្ជាក់ពីសារៈសំខាន់នៃវិទ្យាសាស្ត្រសង្គមក្នុងការពិគ្រោះយោបល់គោលការណ៏គោលនយោបាយជូនបក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងបី។ ម្យ៉ាងវិញទៀត ដាក់ចេញដំណោះស្រាយ និងគោលនយោបាយនានាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ឱ្យមានប្រសិទ្ធភាពនិងការរីកចម្រើនក្នុងតំបន់និងលើពិភពលោក”។

នេះគឺជាសិក្ខាសាលាអន្តរជាតិស្តីពីវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងបី វៀតណាម កម្ពុជានិងឡាវ ដែលត្រូវបានធ្វើឡើងដោយការផ្តួចផ្តើមគំនិតរបស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម ហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសទាំងបី ពោលគឺចាប់តាំងពីឆ្នាំ២០១១ទាល់តែបច្ចុប្បន្ន៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR