Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា

14:28 | 29/09/2018 (យោងតាម http://www.qdnd.vn)

យុគសម័យ - កិច្ចពិភាក្សារវាងប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមជាមួយប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ បានប្រព្រឹត្តទៅនា នារសៀល ថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ www.qdnd.vn)

គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ទោ Tran Viet Nang អនុប្រធានគណៈកម្មការយុវជនយោធា បានជួបពិភាក្សាជាមួយគណៈប្រតិភូនាយទាហានវ័យក្មេង នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក ធុយ វណ្ណហន នាយរងករិយាល័យទី៥ កងពលតូចអន្តរគមន៍លេខ៧០។

នៅក្នុងជំនួបពិភាក្សានេះ លោកវរសេនីយ៍ទោ Tran Viet Nang និងលោកវរសេនីយ៍ឯក ធុយ វណ្ណហន បានផ្តល់ជូននូវព័ត៌មានទូទៅស្តីពីស្ថានភាពរបស់នាយទាហានវ័យក្មេងនៃប្រទេសនិមួយៗ។ ភាគីទាំងពីរបានឯកភាពថា នាយទាហានវ័យក្មេងគឺជាកម្លាំងស្នូលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការកសាង និងការការពារប្រទេសជាតិ។

ភាគីទាំងពីរឯកភាពថា នាពេលខាងមុខ ​នឹងបន្តលើកកម្ពស់ការអប់រំ និង​ផ្សព្វផ្សាយឲ្យនាយទាហានវ័យគ្មេង យុវជន និងប្រជាជននៃប្រទេសទាំងពីរ អំពី សារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពទាំងពីរ ក្នុងស្ថានភាពថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរនឹងជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដូចជារៀបចំការជួបប្រាស្រ័យរវាងយុវវ័យនៃប្រទេសទាំងពីរ ជាពិសេសការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។

គណៈ​ប្រ​តិ​ភូ​​នា​យ​ទា​ហាន​វ័យ​ក្មេង​កម្ពុជា​ (រូបថតៈ www.qdnd.vn​)

ភាគីទាំងពីរនឹង​បន្តផ្តល់យោបល់ជូនក្រសួងការពារប្រទេសវៀតណាម និងកងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលឲ្យនាយទាហានវ័យក្មេងអំពីការងារសម្ព័ន្ធយុវជន ការងារចលនាយុវជន និងការងារផ្សេងៗទៀត ហើយចូលរួមយ៉ាងសកម្មក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលពលីជីវិតប្រទេសកម្ពុជា នាសម័យសង្គ្រាម។

នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក ធុយ វណ្ណហន ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ ក៏បានសម្តែងនូវគោលបំណង រឹតបន្តឹងជាបន្ត កិច្ចសហប្រតិបត្តិការជាមួយជួរនាយទាហានវ័យក្មេងកងទ័ពប្រជាជនវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន រួមចំណែកទៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ និងរវាងកងទ័ពទាំងពីរនាពេលខាងមុខ៕

(យោងតាម http://www.qdnd.vn)

(យោងតាម http://www.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR