Trending now

អ្នកសារព័ត៌មានកម្ពុជាចំនួន៣០រូប ចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ​ សរសេរព័ត៌​មាន​រយៈពេលខ្លីនៅប្រទេសវៀតណាម

11:52 | 24/09/2018

យុគសម័យ - អ្នកសារព័ត៌មានកម្ពុជាចំនួន៣០រូប ត្រូវបានអញ្ចើញឱ្យចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ​សសេរព័ត៌​មាន​រយៈពេលខ្លី នៅក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹង ជំនាញ សរសេរព័ត៌មានក្នុងក្របខ័ណ្ឌប្រទេសជាសមាជិកអាស៊ាន។

ថ្លែងក្នុងវគ្គបំប៉នសមត្ថភាព ការធ្វើកាសែតអំពីព្រឹត្តិការណ៍ធំៗ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម លោក Nguyen Van Hieu អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុង​គោល​បំណង ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងន័យ​ចូលរួម​ផ្លាស់ប្តូរ​បទពិសោធន៍​នៃការសរសេរព័ត៌មានរបស់អ្នក កាសែតកម្ពុជា និងវៀតណាម។ លោកបន្ថែមថា នេះជាវគ្គបណ្ដុះបណ្ដាលលើកទីពីរហើយ ក្រោយពីប្រទេសទាំងពីរចុះអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០១៦ ដើម្បីពង្រឹងជំនាញ​វិជ្ជាជីវៈសារព័ត៌មាន។

ហើយវគ្គបណ្ដុះបណ្ដាលលើកនេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ២០១៨។ លោកជឿជាក់ថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានកម្ពុជា នឹងកាន់​តែមាន​សមត្ថភាព​បន្ថែមក្នុងការសរសេរ និងរាយការណ៍​ព័ត៌មាន ពីព្រឹត្ថិការណ៍​ផ្សេងៗ ឱ្យកាន់តែ​មាន​ភាពល្អប្រសើរជាងមុន ដែលនឹងអាចឈាន ទៅបម្រើបាននូវប្រយោជន៍ជាសាធារណៈ​ដល់​ប្រជាពលរដ្ឋទូទៅ។

លោក ងឿន ច័ន្ទលីនប៉ូឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងអាច​ផ្ដល់ជា​អត្ថប្រយោជន៍​ថ្មីមួយទៀត ​សម្រាប់បង្កើន​នូវចំណេះដឹង​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុងសម័យបច្ចេកវិទ្យា​បច្ចុប្បន្ន ពិសេសរបៀបនៃការសរសេរនូវអត្ថបទព័ត៌មាន ឱ្យកាន់តែឆាប់រហ័ស និងល្អប្រសើរ។ លោកបានបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីក្រសួងព័ត៌មាន​ទូទាំង រាជធានី ខេត្តសរុបចំនួន៣០រូប ក្នុងនោះ​ថ្នាក់ជាតិមានចំនួន២១រូប និងថ្នាក់ក្រោមជាតិ មានចំនួន៩រូប។



គួរបញ្ជាក់ថា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងជំនាញលើការសរសេរ ព័ត៌មាន ដល់អ្នកសារព័ត៌មានរវាង​ប្រទេស​ទាំងពីរ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០៕

(ប្រភពព័ត៌មាន: យោងតាម information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ