Trending now

Venezuela បដិសេធការគំរាមកំហែងចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប

22:14 | 24/05/2018

ប្រតិកម្មតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបថា EU កំពុងគិត ពិចារណាចំពោះការដាក់ទណ្ឌកម្មថ្មី លើVenezuela ដោយសារការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីនៅប្រទេសនេះមានលក្ខណៈ "មិនប្រក្រតី" និង មិនសម្រេចបានស្តង់ដារអន្តរជាតិ។

Venezuela បដិសេធការគំរាមកំហែងចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប

នាថ្ងៃទី ២៣ ខែឧសភា ក្រសួងការបរទេស Venezuela បានចេញសេចក្តី ប្រកាសមួយដែលបដិសេធលើការចោទប្រកាន់របស់សហភាពអឺរ៉ុប។ សេចក្តី ប្រកាសរបស់ Venezuela បានបញ្ជាក់ថា ការរិះគន់របស់សហភាពអឺរ៉ុបមិន ប៉ះពាល់ដល់ទំនុកទុកចិត្តនៃការបោះឆ្នោតប្រជាធិបតេយ្យដែលត្រូវបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិអន្តរជាតិនិងប្រទេសផ្សេងៗជាច្រើនទៀតនោះ ដែរ។រដ្ឋាភិបាល Venezuela ស្នើឱ្យសហភាពអឺរ៉ុបគោរពច្បាប់អន្តរជាតិ ក៏ដូចជា គោលជំហរដែលមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសដទៃទៀតព្រមទាំងគោរពអធិបតេយ្យភាពនិងសិទ្ធិប្តេជ្ញាចិត្តរបស់បណ្តាប្រជាជាតិផងដែរ។

រីឯការបោះឆ្នោតនៅ Venezuela ប្រធានក្រុមប្រឹក្សាជំនាញការខាងបោះឆ្នោត អាមេរិកឡាទីន (Ceela) លោក Nicanor Moscoso បានបញ្ជាក់ពី តម្លាភាព និង ធានាភាពសម្ងាត់នៃប្រព័ន្ធបោះឆ្នោតរបស់ប្រទេសអាមេរិចខាងត្បូងនេះ។ ទន្ទឹម នឹងនេះ អ្នកសង្កេតការណ៍មកពីសហភាពអាហ្រ្វិក (AU) អេស្ប៉ាញ ស៊ីរី និង ប៉ាឡេស្ទីន ក៏បានសំដែងការទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតដែល ប្រកាសចេញដោយគណៈកម្មាធិការបោះឆ្នោតជាតិនៃប្រទេស Venezuela ដែរ៕

(ប្រភពព័ត៌មាន: តាម VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ