Trending now

សម្លៀកបំពាក់ការពារប្រឆាំងនឹង COVID-19 ដែលផលិតនៅវៀតណាមនឹងបន្តដឹកជញ្ជូនទៅសហរដ្ឋអាមេរិក

11:43 | 10/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឡូត៍ទី ២ ក្នុងចំណោមឡូត៍ទំនិញចំនួន២ រួមមានសម្លៀកបំពាក់ការពារចំនួន ៤៥០.០០០ ឈុត ដែលនឹងដឹកជញ្ជូនពីវៀតណាមទៅសហរដ្ឋអាមេរិកនាថ្ងៃទី ១០ ខែមេសា។

ទាក់ទងនឹងការដឹកជញ្ជូនសម្លៀកបំពាក់ការពារពីវៀតណាមទៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការងារទប់ស្កាត់នឹងជំងឺរាតត្បាតនេះ នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី ៩ ខែមេសាអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹង ថា៖

“ឡូត៍ទី ១ ក្នុងចំណោមឡូត៍ទំនិញចំនួន២ រួមមានសម្លៀកបំពាក់ការពារដែលផលិតដោយក្រុមហ៊ុន Dupont នៅវៀតណាមចំនួន ៤៥០,០០០ ឈុតនឹងត្រូវបានដឹកជញ្ជូនទៅសហរដ្ឋអាមេរិកនាយប់ថ្ងៃទី ៨ ខែមេសា ហើយ ឡូត៍ទី ២ នឹងត្រូវដឹកជញ្ជូនទៅសហរដ្ឋអាមេរិកនាថ្ងៃទី ១០ ខែមេសា។ តាមការគ្រោងទុកនាពេលខាងមុខនេះ សម្លៀកបំពាក់ការពារមួយចំនួននឹងបន្តដឹកជញ្ជូនបន្ថែមទៅសហរដ្ឋអាមេរិក” ។

ឡូត៍សម្លៀកបំពាក់ការពារដំបូងរបស់វៀតណាមទៅសហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត លោកស្រី Hang ក៏បានបន្ថែមថា “ខ្ញុំសូមអះអាងថា ទោះបីជំងឺរាតត្បាត COVID-19 មានភាពស្មុគស្មាញនៅក្នុងប្រទេសក៏ដោយ រដ្ឋាភិបាលវៀតណាមនឹងបន្តជួយដល់ប្រទេសមិត្តនិងដៃគូដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងូរដោយជំងឺរាតត្បាតនេះ”។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink បានឲ្យដឹងថា ឡូត៍សម្លៀកបំពាក់នេះនឹងជួយការពារអ្នកជំនាញវេជ្ជសាស្ត្រដែលធ្វើការនៅជួរមុខទប់ស្កាត់នឹង COVID-19 នៅសហរដ្ឋអាមេរិក ហើយបានបង្ហាញពីភាពខ្លាំងនៃទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងវៀតណាម។

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Twitter របស់ន លោកប្រធានាធិបតី Trump ក៏បានថ្លែងអំណរគុណដល់វៀតណាមដែលបានជួយឧបត្ថម្ភអាមេរិកក្នុងការបង្ការទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ៕

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR