Trending now

ក្រុមប្រឹក្សាសន្តិសុខអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់

16:21 | 11/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមព័ត៌មានពីក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឱ្យដឹងថានារសៀលថ្ងៃទី ១០ ខែមីនា (តាមម៉ោងនៅសហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥១៣ ស្តីពីការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងកងកម្លាំងតាលីបង់។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

សម្រេចចិត្តលេខ ២៥១៣ បានអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានាថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ និងសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាននាថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់ថាដំណើរការសន្តិភាព ត្រូវតែដឹកនាំនិងគ្រប់គ្រងដោយជនជាតិអាហ្វហ្កាន ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅអាហ្គានីស្ថានពន្លឿនការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់និងដំណោះស្រាយនយោបាយផងដែរ។

ថ្លែងមតិបន្ទាប់ពីការអនុម័តសេចក្តីសម្រេចចិត្តដូចពោលខាងលើនេះ ប្រទេសជាសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងក្តីសង្ឃឹមថាភាគីពាក់ព័ន្ធនានានឹងទាញយកផលប្រយោជន៍ពីលទ្ធផលនេះ ដើម្បីរួមចំណែកដល់សន្តិភាពយូរអង្វែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងតំបន់។

ក្រុមប្រឹក្សាសន្តិសុខអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពនិងសេចក្តីថ្លែងការណ៍រួម ព្រមទាំងថ្លែងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អាហ្គានីស្ថាន កាតា និងភាគីពាក់ព័ន្ធដទៃទៀត ដោយសង្កត់ធ្ងន់ថាវៀតណាមបានបោះឆ្នោតគាំទ្រក្នុងគោលបំណងចង់ឲ្យសេចក្តីសម្រេចចិត្តនេះនឹងរួមចំណែកដល់ការលើកកម្ពស់សន្តិភាពនិងស្ថេរភាពរយៈពេលវែងនៅប្រទេសអាហ្វហ្គានីស្ថាន ដើម្បី ផលប្រយោជន៍របស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយវៀតណាមត្រៀមខ្លួនជួយឧបត្ថម្ភគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថានក្នុងដំណើរការកសាងសន្តិភាពនិងការអភិវឌ្ឍន៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR