Trending now

អាស៊ានជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបញ្ហាប្រឈមសន្តិសុខថ្មី

13:07 | 10/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយសារតែសារៈសំខាន់នៃ AOEI បណ្តាប្រទេសនឹងគាំទ្រគ្នា ឆ្លើយតបឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែងសន្តិសុខឆ្លងប្រទេស ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយមនៅអាស៊ីអាគ្នេយ៍ជាពិសេស និងអាស៊ីប៉ាស៊ីហ្វិកជាទូទៅ

កិច្ចប្រជុំ AOEI នៅឆ្នាំ ២០១៨។ (ប្រភព៖​ Thediplomat)

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានចាត់វិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរួមទាំងគំនិតផ្តួចផ្តើមអាស៊ាន “Our Eyes” (AOEI) ។ AOEI ត្រូវបានដាក់ឈ្មោះតាមបណ្តាញស៊ើបការណ៍សម្ងាត់ “Five Eyes” របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចំនួន ៤ ហើយត្រូវបានស្នើឡើងពីដំបូងដោយប្រទេសឥណ្ឌូនេស៊ី ដែល AOEI ដូចជាវេទិកាចែករំលែកព័ត៌មានសម្រាប់រដ្ឋជាសមាជិក ដោយសម្រួលដល់ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍សម្ងាត់អំពើភេរវកម្ម រ៉ាឌីកាល់និយមនិងភាពជ្រុលនិយម។

យូរ ៗ ទៅ AOEI ដំបូងឡើយមានតែ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ត្រូវបានពង្រីកនិងក្លាយជាវេទិកាពហុភាគី តាមរយៈកិច្ចប្រជុំក្រុមការងារនៅទីក្រុង Jakarta (ឆ្នាំ២០១៨) និង ទីក្រុង Semarang (ឆ្នាំ ២០១៩) ។ កិច្ចប្រជុំ AOEI លើកទី ៣ បានធ្វើឡើងនៅថ្ងៃទី ៣ ខែមីនានៅទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ី។

យោងតាមក្រសួងការពារជាតិឥណ្ឌូណេស៊ីកិច្ចប្រជុំ AOEI នេះត្រូវបានចូលរួមដោយតំណាងមកពីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្ហាញថាគំនិតផ្តួចផ្តើមនេះត្រូវបានពង្រីកដល់តំបន់ទាំងមូល។ កិច្ចប្រជុំនេះផ្តោតលើប្រធានបទជាច្រើនដូចជាផលប៉ះពាល់នៃការចុះខ្សោយនៃរដ្ឋអ៊ីស្លាម (IS) នៅមជ្ឈឹមបូព៌ា ក៏ដូចជាទំនាក់ទំនងភាពជាដៃគូថ្មីរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងរ៉ាឌីកាល់និយមនៅក្នុងតំបន់។

កិច្ចប្រជុំក៏បានពិភាក្សាពីភាពបន្ទាន់នៃការអនុវត្តយន្តការសហប្រតិបត្តិការដើម្បីផ្លាស់ប្តូរព័ត៌មានយុទ្ធសាស្រ្តជាពិសេសវិបត្តិដែលធ្លាប់កើតមាននៅ Marawi។

ដោយសារតែសារៈសំខាន់នៃ AOEI បណ្តាប្រទេសនឹងគាំទ្រគ្នា ឆ្លើយតបឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែងសន្តិសុខឆ្លងប្រទេស ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយមនៅអាស៊ីអាគ្នេយ៍ជាពិសេស និងអាស៊ីប៉ាស៊ីហ្វិកជាទូទៅ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR