Trending now

តារាចម្រៀងជាអណិកជនវៀតណាមច្រៀងចម្រៀងជាច្រើនបទទទួលបានការគាំទ្រខ្លាំងលើ YouTube

10:40 | 09/07/2019 (យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

តារាចម្រៀង Originl Song អណិកជនវៀតណាមជាកូនខ្មែរកម្ពុជាក្រោមជាម្នាក់ កំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គម YouTube ខណៈដែលបទចម្រៀងជាច្រើនបទរបស់លោក ដែលបានបង្ហោះនៅលើ YouTube សុទ្ធសឹងតែចម្រៀងដោយផ្ទាល់។

តារាចម្រៀង អណិកជនវៀតណាម​ មានឈ្មោះថា ខាន់ ស៊ីអឿន (Thach Tuan Khanh)

ជាការពិត​តារាចម្រៀង អណិកជនវៀតណាម​ មានឈ្មោះថា ខាន់ ស៊ីអឿន (ឈ្មោះវៀតណាមគឺថា Thach Tuan Khanh) គេសង្កេតឃើញបទចម្រៀងរបស់លោក នៅលើ YouTube សុទ្ធសឹងតែជាចម្រៀងបកស្រាយជាភាសាខ្មែរ ខណៈដែលបទចម្រៀងនីមួយៗ គឺពិតជាមានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍ខ្លាំង និងមានអ្នកចូលទស្សនា យ៉ាងច្រើនគួរឲ្យកត់សម្គាល់។

តាមប្រភពព័ត៌មានច្បាស់ការ​ណ៍ដែលជិតស្និទ្ធ​នឹងតារាចម្រៀង ខាន់ ស៊ីអឿន បានថ្លែងប្រាប់ឲ្យដឹងថា កន្លងមកតារាចម្រៀងកូនខ្មែរកម្ពុជាក្រោមរូបនេះ បានចេញបទចម្រៀង Original Song ចំនួន៤បទ ហើយលោកទទួលបានការចាប់អារម្មណ៍ តែក្នុងបណ្ដាញសង្គម YouTube ព្រោះចម្រៀងរបស់លោក មានអ្នកចូលទស្សនាច្រើនលានដងឯណោះ។

​ប្រភពដដែលបានបន្តថា សម្រាប់បទចម្រៀង Original Song ដែលលោកបាននិពន្ធឡើង គឺលោកមិននិពន្ធជាភាសាវៀតណាមនោះទេ គឺលោកនិពន្ធជាភាសាខ្មែរទាំងអស់ ព្រោះលោកស្រឡាញ់វប្បធម៌ខ្មែរ ទោះបីជាលោកជាកូនខ្មែរ កម្ពុជាក្រោមក៏ដោយ​៕

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR